ប្រសិនជាអ្នក តែងតែគេងមិនលក់ អ្នកមិនគួរបរិភោគអាហារខាងក្រោមនេះឡើយ ព្រោះវាអាចធ្វើឲ្យអ្នកកាន់តែគេងមិនលក់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរញ៉ាំអាហារដែលខ្លាញ់ច្រើនឡើយ ព្រោះវាអាចធ្វើឲ្យក្រពះ ពោះវៀនអ្នកដំណើរការមិនប្រក្រតី ដោយធ្វើឲ្យអ្នកពិបាកនឹងគេងលក់ណាស់។ ដូចនេះ បើអ្នកតមបាន នោះអ្នកនឹងអាចគេងលក់ស្រួល ហើយមិនប៉ះពាល់ដល់សុខភាពអ្នកផងដែរ។
- អ្នកមិនគួរញ៉ាំស្រាមុនពេលចូលគេងឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមិនអាចគេងលក់ស្រួលឡើយ ដោយក្រោកឡើងនឹងមានអារម្មណ៍ថានឿយហត់ខ្លាំងណាស់។ ដូចនេះ បើអ្នកមិនចង់ឲ្យអារម្មណ៍នេះមករំខាន នោះស្រាអ្នកមិនគួរប៉ះឡើយ។
- អាហារពេលល្ងាចរបស់អ្នក គួរតែបរិភោគកុំច្រើនពេក ទើបអាចធ្វើឲ្យអ្នកអាចចូលគេងយ៉ាងងាយ ហើយក្រពះអ្នកក៏ល្អផងដែរ ដោយងាយស្រួលរំលាយអាហារ។
- អ្នកគួរតែពិសារអាហារពេលល្ងាចមុនគេង៤ម៉ោង ទើបអាចធ្វើឲ្យអ្នកគេងលក់ស្រួលបានដល់ភ្លឺតែម្តង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)