Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីស្ថានភាព៣ដែលអ្នកមិនគួរញ៉ាំស្រា។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ក្នុងពេលដែលអ្នកមិនទាន់ញ៉ាំអីចូលពោះសោះ អ្នកមិនគួរពិសារស្រាឡើយ ព្រោះក្រោយពេលដែលសារធាតុអាល់កុលចូលទៅក្នុងពោះវៀនអ្នក នឹងធ្វើឲ្យពោះវៀនអ្នកអាចរបួសបាន។ ជាពិសេស បើធ្ងន់ធ្ងរ នឹងអាចធ្វើឲ្យអ្នកពុលបានយ៉ាងងាយ។
  2. អ្នកមិនគួរញ៉ាស្រាលាយគ្នាទេ ដោយមិនគួរពិសារស្រាស លាយជាមួយស្រាក្រហម ហើយលាយជាមួយស្រាបៀរឡើយ ព្រោះអាចធ្វើឲ្យអ្នកងាយស្រវឹងខ្លាំងណាស់។ ជាពិសេស អាចធ្វើឲ្យសុខភាពអ្នកឆាប់ទ្រុឌទ្រោមផងដែរ ដោយធ្វើឲ្យថ្លើម ខួរក្បាល ក្រពះ និងក្រលៀនអ្នកឆាប់ប្រឈមមុខនឹងគ្រោះថ្នាក់ជាខ្លាំង។
  3. នៅពេលដែលអ្នកញ៉ាំស្រា អ្នកមិនគួរគិតតែផឹក ហើយមិនក្រែមឡើយ ព្រោះបើអ្នកញ៉ាំតែស្រាខ្លាំងពេក នោះសុខភាពអ្នកនឹងមិនអាចទ្រាំទ្របានឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការញ៉ាំស្រា ទើបអ្នកមិនបំផ្លាញសុខភាពអ្នកចោលដោយផ្ទាល់ដៃ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)