ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីការពារសុខភាពកូនពេលដែលគេពាក់អាវមួយទឹក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ខោអាវមួយទឹក អ្នកមិនគួរឲ្យកូនស្លៀកពាក់ផ្តេសផ្តាសឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កូនបាន។ ដូចនេះ អ្នកគួរតែជ្រើសរើសខោអាវមួយទឹកពីសុខភាពរបស់កូនដែលអ្នកស្គាល់ ទើបអ្នកដឹងពីស្ថានភាពសុខភាពគេ។ នោះកូននឹងមិនមានបញ្ហាសុខភាពឡើយ ក្រោយពេលដែលស្លៀកខោអាវដែលសល់ពីក្មេងម្នាក់នោះ។
- ក្រោយពេលដែលអ្នកយកខោអាវមួយទឹកមកដល់ផ្ទះ អ្នកគួរតែបោកសម្អាតជាមុនសិន ហើយហាលក្រោមពន្លឺថ្ងៃដ៏ក្តៅ ទើបអាចសម្លាប់មេរោគដែលមានលើខោអាវទាំងនោះ។ ដូចនេះ កូនស្លៀកពាក់រួច នឹងមិនឆ្លងមេរោគ ធ្វើឲ្យខូចសុខភាពឡើយ។
- ខោអាវក្នុងរបស់កូន មិនគួរទិញមួយទឹកឲ្យគេស្លៀកពាក់ទេ ព្រោះស្ថិតនៅជិតខ្លួនកូនខ្លាំង។ បើឲ្យកូនស្លៀកពាក់របស់មួយទឹក អាចធ្វើឲ្យកូនឆ្លងមេរោគដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ទើបអាចការពារសុខភាពរបស់កូនឲ្យរឹងមាំបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)