ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីកាត់បន្ថយស្នាមជ្រួញលើមុខ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនជាអ្នកចង់កាត់បន្ថយស្នាមជ្រួញលើមុខ អ្នកគួរតែការពារស្បែកមុខរបស់អ្នកពីពន្លឺព្រះអាទិត្យ ដោយគួរតែលាបឡេការពារកម្តៅថ្ងៃ ព្រមទាំងពាក់វែនតាការពារកម្តៅថ្ងៃ និងមួកផងដែរ។ ពន្លឺថ្ងៃជាឃាតករលាក់មុខ ដែលបំផ្លាញស្បែកអ្នកលឿនបំផុត។ ដូចនេះ អ្នកគួរតែការពារឲ្យបានល្អ ហើយឧស្សាហ៍ម៉ាស្សា ទើបស្បែកមុខអ្នកមិនឆាប់ជ្រួញ។ ជាពិសេស ក្រោយពេលដែលអ្នកសម្អាតមុខរួច អ្នកគួរតែប្រើគ្រឿងសម្អាងដែលអាចរក្សាជាតិទឹកលើមុខអ្នក ដោយយកមកលាប ទើបមុខអ្នកអាចស្អាតជានិច្ច មិនងាយឃើញស្នាមជ្រួញដុះឡើងមកឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)