Join with Health.com.kh on Telegram

ឆ្លងតាមវ័យរបស់មនុស្សម្នាក់ៗ ស្បែកនឹងចាប់ផ្តើមរលុង និងមានស្បែកជ្រួញកើតឡើងជាហេតុដែលអាចធ្វើឲ្យអ្នកចាស់ជាខ្លាំង។ ដូចនេះប្រសិនជាអ្នកចង់មើលទៅក្មេងជាងអាយុ១០ឆ្នាំ អ្នកគួរតែពិសារអាហារទាំង៧មុខខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

  1. អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ទើបស្បែកអ្នកមិនស្ងួត ហើយមិនងាយកើតមានស្នាមជ្រួញ។ អ្នកអាចញ៉ាំចំនួនពី៨ទៅ១០កែវក្នុងមួយថ្ងៃ។
  2. អ្នកក៏ត្រូវពិសារត្រីឲ្យបានច្រើនដែរ ព្រោះវាមានសារធាតុម្យ៉ាងដែលជួយបណ្តឹងស្បែកអ្នកឲ្យតឹង មិនងាយមានអាកាៈរលុងឡើយ។ អ្នកអាចបរិភោគចំនួនពី១០០ ដល់២០០ក្រាម ដោយក្នុងមួយអាទិត្យអាចញ៉ាំពី៣ទៅ៤ដងបាន។
  3. ទឹកដោះគោជូរក៏អ្នកគួរតែពិសារដែរ ព្រោះវាមានវីតាមីនអេ ដែលអាចជួយការពារស្បែកអ្នកមិនឲ្យស្ងួត និងឆាប់ចាស់។ អ្នកអាចបរិភោគចំនួនពី៣ទៅ៥ដងក្នុងមួយអាទិត្យ នោះស្បែកអ្នកនឹងមានលក្ខណៈតឹងជាមិនខានឡើយ។
  4. នៅក្នុងផ្កាខាត់ណាមានវីតាមីនអេ និងសេ រួមជាមួយសារធាតុម្យ៉ាងទៀតដែលអាចជួយការពារស្បែកអ្នកមិនឲ្យខូច ហើយរក្សាភាពតឹងណែនទៀតផង។
  5. នៅក្នុងប៉េងប៉ោះមានសារធាតុចិញ្ចឹមជាច្រើនដែលអាចជួយការពារស្បែកអ្នកពីពន្លឺព្រះអាទិត្យ។ ដូចនេះអ្នកអាចញ៉ាំចំនួនពី៣ទៅ៥ដងក្នុងមួយអាទិត្យ។
  6. ប្រសិនជាអ្នកបរិភោគការ៉ុតច្រើន វានឹងជួយធ្វើឲ្យស្បែកអ្នកអាចចៀសពីស្បែកជ្រួញបាន។
  7. អ្នកអាចពិសារពពួកសណ្តែកពី៣ទៅ៤ដងក្នុងមួយអាទិត្យ ព្រោះវាអាចជួយធ្វើឲ្យស្បែកអ្នកមានលក្ខណៈតឹងណែនបាន៕