មធ្យោបាយដ៏ងាយស្រួលបំផុតដែលអ្នកអាចព្យាបាលជំងឺលើសសម្ពាធឈាម និងបង្ការផលវិបាករបស់វាបាននោះគឺ ជ្រើសរើសរបបអាហារដែលត្រឹមត្រូវ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្វីដែលអ្នកញ៉ាំអាចជាវិធីដ៏ល្អមួយក្នុងការបំបាត់ជំងឺឡើសសម្ពាធឈាមបាន។ របបអាហារដ៏ល្អបំផុតសម្រាប់អ្នកជំងឺលើសសម្ពាធឈាមមានដូចជា៖
ញ៉ាំសាច់តិចតែបន្លែច្រើន
របបអាហារមានជាតិបន្លែច្រើនគឺជាវិធីដ៏ងាយស្រួលមួយក្នុងការបន្ថយកម្រិតសារធាតុសូដ្យូម និងខ្លាញ់ Saturated និង Trans Fat ពីអាហារមានជាតិទឹកដោះគោ និងសាច់។ ចូរបង្កើនការញ៉ាំបន្លែ ផ្លែឈើ បន្លែពណ៌បៃតង និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន។ ចូរជំនួសការញ៉ាំសាច់ក្រហម ជាមួយនឹងប្រូតេអ៊ីនល្អជាងនេះវិញដូចជា ត្រី ឬសាច់បក្សី។
បន្ថយប្រៃ
អ្នកដែលមានជំងឺលើសសម្ពាធឈាម និងអ្នកដែលប្រឈមខ្ពស់នឹងជំងឺបេះដូងគួរតែកំណត់គោលដៅការញ៉ាំប្រៃកុំឲ្យលើសពី ១៥០០មីលីក្រាមឲ្យសោះ។ មធ្យោបាយដ៏ល្អបំផុតក្នុងការបន្ថយបែបនេះ គឺចម្អិនអាហារញ៉ាំខ្លួនឯងជាញឹកញាប់។ ចូរចៀសវាងការញ៉ាំអាហារតាមភោជនីយដ្ឋាន ឬអាហារកៃឆ្នៃច្រើន។
បន្ថយជាតិផ្អែម
អាហារ និងភេសជ្ជៈមានជាតិផ្ងែមច្រើនតែគ្មានកាឡូរី តែមិនមែនជាជីវជាតិដែលល្អឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកចង់ញ៉ាំរបស់ផ្អែម ចូរព្យាយាមញ៉ាំផ្លែឈើស្រស់ៗ ឬសូកូឡាខ្មៅវិញទៅ។ ការសិក្សាបានឲ្យដឹងថា ការញ៉ាំសូកូឡាខ្មៅអាចបន្ថយសម្ពាធឈាមបានដែរ៕