ថ្វីបើអ្វីៗដែលយើងធ្វើដើម្បីរស់នៅមានសុខភាពល្អ និងញ៉ាំអាហារត្រឹមត្រូវក្នុងពេលមានផ្ទៃពោះនោះ យើងនៅតែអាចសាងកំហុសមួយចំនួនដោយមិនដឹងខ្លួនបានដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះតើអ្វីទៅជាកំហុសដែលស្រ្តីមានផ្ទៃពោះច្រើនតែធ្វើដោយមិនដឹងខ្លួន និងគួរចៀសវាងវានោះ?
គេងផ្ងាត្រង់ខ្លួន
មនុស្សមួយចំនួនគិតថា វានឹងមិនមានអ្វីគ្រោះថ្នាក់ទេ ហើយទោះបីជាក្បាលពោះកំពុងតែធំក៏ដោយក៏អាចគេងផ្ងាបានដែរ។ ប៉ុន្តែការធ្វើបែបនេះនឹងដាក់សម្ពាធកាន់តែខ្លាំងទៅលើសរីរាង្គជាច្រើនក្នុងខ្លួនដូចជាបេះដូង សួត និងតម្រងនោម ព្រមទាំងធ្វើលំហូរឈាមហូរពីជើងចូលបេះដូងវិញមិនបានស្រួលឡើយ។ មានន័យថា ជីវជាតិដែលទទួលបានពីចំណីអាហារពិតជាមិនអាចផ្គត់ផ្គង់ដល់កូនក្នុងផ្ទៃគ្រប់គ្រាន់ឡើយ។
លើកបីកូនចេះដើរតេសតាស
ការពរកូនក្នុងពេលកំពុងតែមានផ្ទៃពោះអាចជារឿងមួយពិបាកដែរ។ ប៉ុន្តែការលើកូនបីញឹកញាប់ពេក និងច្រើនម៉ោងអាចនឹងដាក់សម្ពាធដល់កូនក្នុងផ្ទៃបាន។ បើសិនជាអ្នកនៅតែត្រូវការបីកូនទៀត ចូរអង្គុយចុះសិនចាំលើកគេឡើងដោយធ្វើយ៉ាងណាកុំឲ្យបត់ចង្កេះឲ្យសោះ។ ចូរចៀសវាងការបី ឬពរកូនយូរពេក។
មិនពាក់ខ្សែក្រវ៉ាត់
ស្រ្តីខ្លះចៀសវាងការពាក់ខ្សែក្រវ៉ាត់ពេលជិះឡានដោយគិតថាអាចប៉ះពាល់ដល់កូន។ ប៉ុន្តែបើសិនជាអ្នកនឹងត្រូវការធ្វើដំណើរញឹកញាប់នោះ ចូរគោរពច្បាប់ចរាចរណ៍ដោយពាក់ខ្សែក្រវ៉ាត់ទៅ។ គ្រោះថ្នាក់ចរាចរណ៍អាចនឹងធ្ងន់ធ្ងរជាប៉ះពាល់ដល់ទារកទៅទៀត។
ពាក់ស្បែកជើងកែងខ្ពស់
ចូរបំភ្លេចភាពខ្ពស់ស្រឡះក្នុងពេលមានផ្ទៃពោះទៅ។ យ៉ាងណាមិញអ្នកគួរតែពាក់ស្បែកជើងរាបស្មើ ឬស្បែកជើងផ្ទាត់វិញទើបល្អជាង។ ក្នុងពេលមានផ្ទៃពោះ រាងកាយនឹងបញ្ចេញអ័រម៉ូនមួយឈ្មោះថា Relaxin ដែលជួយបន្ធូរដល់សន្លាក់។ ជាមួយគ្នានេះដែរ នៅពេលពោះកាន់តែធំ ហើយឡើងទម្ងន់ទៀត វានឹងកាន់តែពិបាកក្នុងការរក្សាតុល្យភាពរាងកាយក្នុងពេលពាក់ស្បែកជើងកែងខ្ពស់ណាស់។ ដូច្នេះការដួលនឹងប្រឈមខ្ពស់បំផុត។
មើលរឿងរន្ធត់ឬរឿងខ្មោចច្រើនពេក
បើសិនជាអ្នកមិនខ្លាចខ្មោចទេ វាពិតជាមិនអីឡើយ។ ប៉ុន្តែបើសិនជា រឿងខ្មោចតែងតែធ្វើឲ្យអ្នកខ្លាចនោះ វាអាចនឹងក្លាយទៅជាភាពតានតឹងតិចតួចមួយសម្រាប់កូនក្នុងពោះដែរ។ ដូច្នេះចូរចៀសឲ្យឆ្ងាយពីខ្សែរភាពយន្តទាំងនេះទៅ។
ឱនរើសអីវ៉ាន់
រឿងនេះអាចនឹងប៉ះពាល់ភ្លាមៗដល់កូនក្នុងពោះអ្នកបាន ហើយក៏ដាក់សម្ពាធដល់ពោះថែមទៀត។ ចូរចាំថា ក្នុងពេលមានផ្ទៃពោះ អ្នកគួរតែចៀសវាងការដាក់សម្ពាធគ្រប់ប្រភេទនៅលើពោះអ្នក។
គេងច្រើនពេក
ការគេងច្រើនពេកក្នុងពេលមានផ្ទៃពោះមិនមែនជារឿងមួយល្អឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ខណៈពេលដែលអ្នកត្រូវការសម្រាកគ្រប់គ្រាន់ ការគេងច្រើនជ្រុលអាចនឹងធ្វើឲ្យរាងកាយល្ហិតល្ហៃបាន។ ដូច្នេះចូរធ្វើយ៉ាងណាគេងត្រឹមតែ ៨ ទៅ៩ម៉ោងក្នុងមួយថ្ងៃបានហើយ៕