Join with Health.com.kh on Telegram

ការស្វែងរកគ្រូទស្សទាយន៍អំពីខែឆ្នាំរៀបការមិនត្រឹមតែជារឿងដ៏សំខាន់មួយដែលអ្នកគួរតែធ្វើមុនពេលរៀបការនោះទេ តែការពិនិត្យសុខភាពដើម្បីស្វែងរកជំងឺតាឡាសេមៀក៏ជារឿងសំខាន់ដូចគ្នាដែរ។ ហេតុអ្វីទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

មានជំងឺតាឡាសេមៀកម្រិតតិចតួចទាំងពីរគឺមិនអាចរៀបការជាមួយគ្នាបានឡើយ

ជំងឺតាឡាសេមៀតិចតួច ឬផ្ទុកជំងឺគឺមិនមានរោគសញ្ញាអ្វីឡើយ ប៉ុន្តែបើសិនជាពួកគេទាំងពីរនាក់រៀបការជាមួយគ្នា កូនដែលកើតមកអាចនឹងមាន ២៥ភាគរយមានជំងឺនេះពិតប្រាកដ។ ហើយការមានផ្ទៃពោះអាចរកឃើញជំងឺនេះនៅពេលនៅសប្តាហ៍ទី ៨ ទៅ១២។ ដូច្នេះយោងទៅតាមលទ្ធផលនេះ ពួកគេអាចសម្រេចចិត្តថាគួរតែទុក ឬលះបង់កូននោះចោល។ 

អាចបណ្តាលឲ្យកូនស្លាប់ក្នុងផ្ទៃ (ករណីធ្ងន់ធ្ងរ)

វាគឺជាជំងឺហ្សែនដែលកូនអាចទទួលបានពីឪពុកម្តាយរបស់ពួកគេ។ ជំងឺនេះអាចរកឃើញបាននៅពេលក្មេងអាយុបានមួយឆ្នាំ។ ក្នុងករណីធ្ងន់ធ្ងរ ក្មេងអាចនឹងស្លាប់ក្នុងផ្ទៃ ឬអាចស្លាប់នៅពេលសម្រាលបាន។ 

បង្កើនការប្រឈមនឹងជំងឺកង្វះគ្រាប់ឈាម

អ្នកដែលមានជំងឺតាឡាសេមៀមានន័យថា ចង្វាក់អេម៉ូគ្លូប៊ីនរបស់គេមានការខូចខាត ដូច្នេះវានឹងមិនអាចបង្កើតបានជាគ្រាប់ឈាមក្រហមបានត្រឹមត្រូវទេ។ ម្លេះហើយ អ្នកជំងឺងាយនឹងមានជំងឺកង្វះគ្រាប់ឈាមធ្ងន់ធ្ងរខ្លាំងណាស់។ 

ទាមទារឲ្យមានការបញ្ចូលឈាមជាញឹកញាប់

ក្នុងករណីជំងឺតាឡាសេមៀតែម្តង កម្រិតរបស់អេម៉ូគ្លូប៊ីនធម្មតានឹងត្រូវកាត់បន្ថយ ៥០ភាគរយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដោយសារតែការបង្កើតជាគ្រាប់ឈាមចុះថយបែបនេះ រាងកាយនឹងមានសភាពស្លេកស្លាំង។ បើសិនជាក្មេងកើតជំងឺតាឡាសេមៀតែម្តង ជាមធ្យមគេតូ្រវបញ្ចូលឈាមមួយសាក់ជារៀងរាល់ខែ៕