វាពិតជាគ្មានអ្វីទាក់ទងគ្នាដោយផ្ទាល់ឡើយរវាងទម្លាប់រស់នៅ និងការប្រឈមនឹងជំងឺមហារីកសុដន់ម្តងទៀតឡើយ ប៉ុន្តែការមានជំងឺរស់នៅពេលមានជំងឺមហារីកអាចជារឿងមួយល្អណាស់វិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកត្រូវបានគ្រូពេទ្យរកឃើញថាមានជំងឺមហារីកសុដន់ហើយ យកល្អអ្នកគួរតែផ្លាស់ប្តូររបៀបរស់នៅយ៉ាងណាដើម្បីឲ្យទទួលបានសុខភាពទូទៅកាន់តែល្អបន្ថែមទៀត។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីរបៀបដែលអ្នកគួរតែរស់នៅក្រោយពីដឹងថាខ្លួនឯងមានជំងឺមហារីកសុដន់ហើយ។
ធ្វើចលនារាងកាយ
អ្នកមិនចាំបាច់ចុះឈ្មោះធ្វើជាសមាជិកហាត់ប្រាណនៅក្នុងក្លិបណាមួយឡើយ។ អ្នកគ្រាន់តែចំណាយពេលយ៉ាងហោចណាស់ ៣០នាទីក្នុងការធ្វើសកម្មភាពជាមធ្យមរយៈពេលចាប់ពី ៥ថ្ងៃឡើងទៅក្នុងមួយសប្តាហ៍ទៅគឺគ្រប់គ្រាន់ហើយ។ អ្វីដែលសំខាន់អ្នកគួរតែធ្វើយ៉ាងណាឲ្យបេះដូងដើរលឿន។ ការហាត់ប្រាណក៏អាចជួយឲ្យមានអារម្មណ៍ល្អ គេងលក់ស្រួល បន្ថយស្រ្តេស គ្រប់គ្រងទម្ងន់ បង្កើនការស្រឡាញ់ខ្លួនឯង និងបង្ការការកើតជំងឺផ្សេងៗដូចជា ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមទៀត។
ពិនិត្យសុខភាពជាទៀងទាត់
ចូរបង្កើតជាកាលវិភាគមួយសម្រាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាទៀងទាត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ព្រោះវានឹងអាចជាវិធីតាមដានសុខភាព និងដឹងថាជំងឺអ្នកស្ថិតក្នុងដំណាក់កាលណាមួយ និងត្រូវការដោះស្រាយដូចម្តេចបន្តទៀត៕