តើអ្នកនឹងសម្រេចចិត្តរួមភេទនៅយប់នេះដែរទេ? មុនពេលអ្នកឈានដល់សកម្មភាពក្នុងសមរភូមិក្តៅសាច់មួយនេះ វាគួរតែមានរឿងមួយចំនួនតូចដែលអ្នកត្រូវធ្វើឱ្យខានតែបានសិនដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកមិនចង់ឱ្យរឿងអាក្រក់កើតមាននោះ ខ្ញុំសូមបង្ហាញការងារមួយចំនួនដែលអ្នកគួរតែអនុវត្តមុនពេលរួមភេទ។
ដុសសម្អាតធ្មេញ
ក្លិនមាត់អាក្រក់អាចនឹងធ្វើឲ្យបុរសលែងមានអារម្មណ៍ក្នុងពេលថើបគ្នាជាមួយអ្នកដែលជាកិច្ចចាប់ផ្តើមបាន។ ដូច្នេះចូរធ្វើយ៉ាងណាដុសសម្អាតធ្មេញឲ្យបានស្អាតល្អសិនមុនពេលចាប់ផ្តើមសកម្មភាពមួយនេះ។
ងូតទឹក
គ្មានអ្វីអាចធ្វើឲ្យលែងមានអារម្មណ៍រឿងផ្លូវភេទជាងការបែកញើសពេញគ្រែគេងទៀតនោះទេ។ នៅពេលដែលអ្នកលាងសម្អាតរាងកាយរួចហើយ សូមកុំភ្លេចធ្វើការវាយប្រហារលើតំបន់សម្រើបដូចជា ក ជង្គង់ និងកំប៉េងគូថ ព្រោះវានឹងជំរុញឲ្យទទួលបានចំណុចកំពូលក្នុងពេលរួមភេទកាន់តែខ្លាំង និងមានអារម្មណ៍កាន់តែស្រួល។
នោមឲ្យហើយ
ការចាប់ផ្តើមជាមួយនឹងអារម្មណ៍ល្អក្រោយពីនោមរួចពិតជារឿងមួយនាំឲ្យសុខស្រួលខ្លាំងណាស់។ ដូច្នេះចូរប្រាកដថាអ្នកបានចូលបន្ទប់ទឹករួចហើយមុនពេលឡើងលើគ្រែ។
មានស្រោមអនាម័យតាមខ្លួន
មិនខ្វល់ថាអ្នកជាមនុស្សទីមួយឬអត់ទេ ការការពារត្រូវតែមានជានិច្ច។ ដូច្នេះមិនត្រូវជឿជាក់ថាមនុស្សប្រុសត្រូវតែមានស្រោមអនាម័យជាប់ខ្លួនរហូតឡើយ។ ដើម្បីខ្លួនឯងមានសុវត្ថិភាព អ្នកគួរតែរួមភេទដោយមានការការពារចៀសជាងស្តាយក្រោយ។
កាត់ក្រចកដៃ
ក្រចកដៃដែលវែង និងមុតអាចរំខានដល់បទពិសោធន៍រួមភេទអ្នកទាំងពីរបាន ព្រោះវានឹងធ្វើឱ្យបុរសរងការឈឺចាប់ដោយសារខ្វាចនៅខ្នង ឬកន្លែងឯកជនរបស់គេជាដើម។ ដូច្នេះមិនខ្វល់ថាអ្នកក្រចកដៃអ្នកមានលាបពណ៌អ្វីឬអត់ទេ សំខាន់ចូរប្រាកដថា អ្នកបានកាត់វាខ្លីល្អហើយទើបអាចរួមភេទប្រកបដោយភាពរ៉ូមែនទិច។
ទិញឈុតក្នុងដែលសិចស៊ីមួយឈុត
មិនត្រូវចំណាយលុយទិញសម្លៀកបំពាក់ខាងក្នុងថ្លៃពេកទេ ប៉ុន្តែគ្រាន់តែទិញផលិតផលណាមួយដែលមានគុណភាពល្អ និងស្អាតល្មមទៅបានហើយ ឬហៅថាមើលទៅសិចស៊ី។ ព្រោះវាអាចបន្ថែមជាកត្តាជំរុញដល់រូបរាងខាងក្រៅកាន់តែអស្ចារ្យ។
ទិញទឹកអប់ក្លិនល្មមមកប្រើ
ខាងប្រុងនឹងនៅជិតអ្នកបមផុតបើសិនជាអ្នកកំពុងតែប្រើប្រាស់ទឹកអប់ដែលមានក្លិនក្រអូប ប៉ុន្តែមិនឈួលខ្លាំង។ ក្លិនក្រអូបល្មមអាចធ្វើឱ្យគេកាន់តែចាប់អារម្មណ៍ និងមានអារម្មណ៍កាន់តែខ្លាំង។
បិទទូរស័ព្ទ
ការដែលបណ្តោយឲ្យទូរស័ព្ទរោទិ៍នៅចំពេលកំពុងរួមភេទ ពិតជាមិនមែនរឿងល្អឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកមិនអាចធ្វើបាន គ្រាន់តែដាក់ឲ្យវាញ័រទៅក៏បានដែរ៕