អ្នកប្រហែលជាធ្លាប់លឺនូវការផ្សាំតម្រងនោម ផ្សាំថ្លើម ប៉ុន្តែមិនធ្លាប់ដឹងអំពីការផ្សាំស្បូនឡើយ។ ប៉ុន្តែអ្វីដែលជាសំណួរដែលគេតែងតែសួរនាំនោះគឺថា តើស្រ្តីដែលកើតមកគ្មានស្បូន ឬគ្មានស្បូនពីកំណើត អាចមានរដូវ ឬមានផ្ទៃពោះឬអត់?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តើមានការប្រែប្រួលអ័រម៉ូនលើមនុស្សស្រីដែលគ្មានស្បូនដែរឬទេ?
បើយោងទៅតាមសេចក្តីរាយការណ៍ទូទាំងពិភពលោកបានឲ្យដឹងថា មានស្រ្តីម្នាក់ប៉ុណ្ណោះក្នុងចំណោម ៥០០០នាក់ដែលមានបញ្ហាបែបនេះ។ ប៉ុន្តែស្ថិតិនៅស្រុកយើងដូចជាមិនដែលដឹងអំពីរឿងនេះនៅឡើយទេ។
មានជំនឿមិនត្រឹមត្រូវមួយដែលនិយាយថា បញ្ហាស្រ្តីកើតមកគ្មានស្បូនគឺជារឿងដំណរពូជ ប៉ុន្តែវាគឺជាការពិតត្រឹមចំនួនមួយតិចតួចបំផុត។ និយាយរួម វាគឺជាជំងឺទាក់ទងនឹងប្រដាប់ភេទ មានន័យថា វាកើតឡើងក្នុងពេលដែលទារកក្នុងផ្ទៃស្ថិតក្នុងដំណាក់កាលលូតលាស់ដែលរងការប៉ះពាល់ពីអ្វីមួយ។
មានកត្តាពីរបីប៉ុណ្ណោះដែលអាចដាក់សម្ពាធដល់ទារកដែលកំពុងតែលូតលាស់ក្នុងផ្ទៃប្រឈមនឹងបញ្ហាមួយនេះ។ រឿងនេះមានដូចជា ការប្រើប្រាស់ថ្នាំដែលអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ឬប៉ះពាល់នឹងមជ្ឈដ្ឋានដែលមានជាតិពុលច្រើន។ រឿងនេះក៏អាចកើតឡើងដែរបើសិនជាដំណើរការណ៍នៃការរលាយចូលគ្នានៃមេជីវិតទាំងពីរប្រព្រឹត្តិទៅខុសប្រក្រតី។
ក្នុងករណីដែលគ្មានស្បូន ស្រ្តីអាចនឹងមិនមានការមករដូវឡើយ។ ទោះបីជាយ៉ាងនេះក្តី នាងប្រហែលជាអាចមានការលូតលាស់ក្រពេញអូវ៉ែដែរ។ ករណីភាគច្រើន ផ្នែកខាងលើនៃទ្វារមាស និងស្បូននឹងត្រូវបានបង្កើតចេញពីកោសិកាតែមួយក្នុងពេលលូតលាស់ក្នុងផ្ទៃ ដូច្នេះ ស្រ្តីដែឡគ្មានស្បូនក៏អាចអត់ទ្វារមាសដែរ។ យ៉ាងណាមិញ ទ្វារមាសអាចនឹងបង្កើតជាលក្ខណៈសិប្បនិមិត្ត ដើម្បីក្លាយខ្លួនជាមនុស្សស្រី។
បើសិនជាមនុស្សស្រីអត់ស្បូនតាំងពីកំណើត តែមានក្រពេញអូវ៉ែដែលនៅធ្វើការ នោះនាងប្រហែលជាអាចមានការលូតលាស់សរីរាង្គបន្តពូជទីពីរបានដូចជា សុដន់ និងរោម ដោយសារតែអ័រម៉ូនដែលផលិតចេញពីក្រពេញអូវ៉ែ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្បូនគឺជាកន្លែងសម្រាប់ផ្ទុកកូនដើម្បីលូតលាស់ ដូច្នេះ បើសិនជាគ្មានស្បូនទេ វាក៏មិនអាចមានផ្ទៃពោះបានដែរ៕