ក្រោយពីតមអាហារហិរក្នុងពេលមានផ្ទៃពោះមក អ្នកប្រហែលជាឃ្លានចង់ញ៉ាំអាហារទាំងនេះវិញហើយក្រោយពីសម្រាលកូនរួច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកនៅគិតថា អាហារហិរអាចនឹងប៉ះពាល់ដល់កូននោះ ចូរកុំបារម្ភទៀតអី។
សូមបញ្ជាក់ថា ការផ្លាស់ប្តូររបបអាហាររបស់ម្តាយអាចជំរុញឲ្យផ្លាស់ប្តូររសជាតិទឹកដោះម្តាយបន្តិចបន្តួចដែរ។ សម្រាប់ប្រទេសដែលរស់នៅមានអាហារ ឬម្ហូបតាមតំបន់សុទ្ធតែហិរ ស្រ្តីក៏មិនមានការផ្លាស់ប្តូររបបអាហារក្នុងពេលមានផ្ទៃពោះ ហើយក៏មិនប៉ះពាល់អ្វីដល់ទារកក្នុងផ្ទដែរ។ តាមពិតទៅ វាជួយដល់ទារកទៅវិញទេ ដោយសារតែពួកគេអាចបង្កើតនូវការស្រង់រសជាតិបែបថ្មីសម្រាប់ត្រៀមខ្លួនក្នុងពេលដែលគេនៅក្នុងពោះម្តាយនៅឡើយទេ។ ដូច្នេះ ការញ៉ាំអាហារបានទៀងទាត់ក្នុងពេលមានផ្ទៃពោះ អាចធ្វើឲ្យទារកទទួលបានរសជាតិអាហារចំបងៗទោះបីជារបស់ហឹរក៏ដោយ។
ប្រជាជន និងទំនៀមទម្លាប់ជាច្រើនជឿថា អាហារហិរបែបនេះអាចបណ្តាលឲ្យមានអាការៈរលាក្រពះដល់ទារកបាន។ ទោះបីជាយ៉ាងណាក៏ដោយ ជំនឿមិនត្រឹមត្រូវនេះមិនមានការគាំទ្រជាលក្ខណៈវិទ្យាសាស្រ្តនោះទេ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជាទារកមិនចូលចិត្តការផ្លាស់ប្តូររសជាតិរបស់ទឹកដោះម្តាយ គេអាចនឹងខឹង និងមិនព្រមបៅច្រើនដូចមុនទៀតទេ។ ដូច្នេះ ចូរចៀសវាងអាហារហិរករណីដែលអ្នកមានអារម្មណ៍មិនល្អ ហើយកូនមិនព្រមបៅទឹកដោះដូចមុន៕