តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាគ្រូពេទ្យតែងវាស់សម្ពាធឈាមដោយឲ្យអ្នកជំងឺងង្គុយ អញ្ជឹង? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុផលនោះគឺថា តាមការសិក្សារបស់ប្រទេសទួគីដែលធ្វើឡើងកាលពីឆ្នាំ ២០០៧ បានឱ្យដឹងថា អ្នកស្រាវជ្រាវព្យាយាមវាស់សម្ពាធឈាមដោយតម្រូវឲ្យអ្នកជំងឺស្ថិតក្នុងជំហរខុសៗគ្នា ហើយលទ្ធផលក៏បង្ហាញខុសៗគ្នាដែរ។ ជំហរនៃការវាស់សម្ពាធឈាមនោះមានដូចជា៖
- អង្គុយ
- ឈរ
- គេងផ្ងា
- គេងផ្ងាតែដាក់ជើងគងគ្នា
ក្រោយពីឆ្លងកាត់ការធ្វើការពិសោធន៍លើការវាស់សម្ពាធឈាមលើជំហររាងកាយអ្នកជំងឺទាំងអស់ខាងលើរួចមក ឃើញថា លទ្ធផលសម្ពាធឈាមទាំងលើ និងក្រោយគឺមានចំនួនខ្ពស់ជាងគេបំផុតនៅពេលអ្នកជំងឺគេងផ្ងាធម្មតា។ ដូច្នេះហើយ ការសិក្សាបានសន្និដ្ឋានថា ខណៈពេលកំពុងតែវាស់សម្ពាធឈាម យកល្អគួរតែឲ្យអ្នកជំងឺអង្គុយដែលមានទម្រដៃនៅខាងស្តាំ។
ខាងក្រោមនេះគឺជាក្បួនតិចតួចមួយដែលគួរតែធ្វើតាមខណៈពេលដែលអ្នកកំពុងតែវាស់សម្ពាធឈាមតែម្នាក់ឯងនៅផ្ទះ
- ចូរអង្គុយឲបានស្រួលបួល (យកល្អគួរតែនៅក្បែរតុ) ដោយដាក់ជើងអឹបនឹងកម្រាល ដងខ្លួនឱ្យត្រង់ និងបត់កែងដៃត្រង់នីវ៉ូបេះដូង។ មិនត្រូវដាក់ជើងគងលើគ្នាទេ។
- បន្ទាប់មក ដាក់កំភួនដៃនៅលើតុ ដោយបាតដៃលាបែរមកមុខយើង
- ចូរប្រាកដថាអ្នកបាននោមរួចហើយ ព្រោះកាលណាមិនទាន់នោម ឬទឹកនោមពេញប្លោកនោមក៏អាចប៉ះពាល់ដល់សម្ពាធឈាមដែរ។
- បើសិនជាត្រូវការវាស់សម្ពាធឈាមរាល់ថ្ងៃ ចូរធ្វើវានៅម៉ោងដដែលៗ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវជក់បារី ឬញ៉ាំគ្រឿងស្រវឹងយ៉ាងហោចណាស់ ៣០នាទីមុនពេលវាស់សម្ពាធឈាម
- ចូរកត់ត្រាសម្ពាធឈាមជាមួយនឹងពេលវេលា និងថ្ងៃខែជានិច្ច៕