តើអ្នកមានធ្លាប់ភ្ញាក់ពីគេងមកកំរើកខ្លួនមិនរួច តែភ្នែកអាចបើកបាន និងដកដង្ហើមធម្មតា ដែរទេ? រឿងនេះខ្មែរយើងចំណាំហៅថាខ្មោចសង្កត់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែសូមកុំទាន់បារម្ភអី ព្រោះវាត្រូវបានវិទ្យាសាស្រ្តចាត់ទុកថាជាបាតុភូតចម្លែងមែន តែគ្មានគ្រោះថ្នាក់អ្វីឡើយ។
តើមនុស្សប្រភេទណាដែលងាយរងបញ្ហាខ្មោចសង្កត់នេះ?
ខណៈពេលដែលមនុស្សមួយចំនួនគ្រាន់តែធ្លាប់មានករណីខ្មោចសង្កត់ម្តង ឬពីរដងប៉ុណ្ណោះក្នុងមួយជីវិត តែក៏មានមនុស្សជាច្រើនទៀតតែងតែជួបបញ្ហានេះញឹកញាប់ ហើយពេលខ្លះអាចនឹងកើតមានពីរបីដងឯណោះក្នុងមួយសប្តាហ៍។ យោងទៅតាមការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Penn State University បានឱ្យដឹងថា មានអត្រាប្រជាជនប្រមាណ ៨ភាគរយ ហើយដែលធ្លាប់មានបញ្ហាខ្មោចសង្កត់នេះម្តងហើយម្តងទៀត។ ការសិក្សាក៏រកឃើញទៀតថា អ្នកដែលមានបញ្ហាផ្លូវចិត្ត ដូចជា ថប់អារម្មណ៍ និងបាក់ទឹកចិត្ត សុទ្ធតែងាយរងជួបបញ្ហាខ្មោចសង្កត់នេះម្តងហើយម្តងទៀត។
ចំពោះមនុស្សដែលប្រឈមនឹងបញ្ហាដែរនោះមានដូចជា អ្នកគេងបាត់ដង្ហើម អ្នកកំពុងតែប្រើថ្នាំព្យាបាលជំងឺដែលគេមិនលក់។
ខាងក្រោមនេះគឺជាកត្តាប្រឈមមុខនឹងការគេងខ្មោចសង្កត់ញឹកញាប់បំផុត៖
- គេងមិនបានគ្រប់គ្រាន់
- ឧស្សាហ៍ផ្លាស់ប្តូរពេលវេលាគេង
- មានបញ្ហាផ្លូវចិត្តដូចជា តានតឹងក្នុងអារម្មណ៍ច្រើន ឬជំងឺម្តងសប្បាយម្តងកើតទុក្ខ
- គេងផ្ងា
- មានបញ្ហាក្នុងការគេងដូចជា ជំងឺ Narcolepsy ឬរមួលក្រពើជើងក្នុងពេលគេង
- កំពុងតែប្រើថ្នាំព្យាបាលជំងឺ ជាពិសេសជំងឺ ADHD (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សែបគ្រឿងញៀន៕