ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ ឬ (PCOS) ជាបញ្ហាសុខភាពមួយដែលកើតឡើងលើស្រ្តីម្នាក់ក្នុងចំណោមស្រ្តី១០នាក់ដែលស្ថិតក្នុងវ័យអាចមានផ្ទៃពោះបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីដែលមាន PCOS គឺមានអតុល្យភាពរបស់អ័រម៉ូន និងបញ្ហាទាក់ទងនឹងការរំលាយអាហារដែលអាចធ្វើឲ្យមានបញ្ហាលើសុខភាពទូទៅ និងរូបសម្បត្តិខាងក្រៅផងដែរ។
ការដែលមានអតុល្យភាពអ័រម៉ូនគឺធ្វើឲ្យមានបញ្ហាច្រើនក្នុងក្រពេញអូវ៉ែ។ ក្រពេញអូវ៉ែជាសរីរាង្គភេទរបស់ស្រ្តីដែលមាននាទីបញ្ចេញមេជីវិតញីជារៀងរាល់ខែនៃការមករដូវ។ នៅពេលមានជំងឺ PCOS មេជីវិតញីប្រហែលជាមិនត្រូវបានបង្កើតឡើងទេ ឬអាចនឹងមិនបញ្ចេញក្នុងពេលជ្រុះអូវ៉ុលឡើយ។
ជំងឺ PCOS អាចបណ្តាលឲ្យមករដូវមិនទៀងទាត់ ឬបាត់រដូវ។ ការមករដូវមិនទៀងអាចបណ្តាលឲ្យ៖
- មិនអាចមានកូនបាន
- បង្កើតគីសច្រើនក្នុងក្រពេញអូវ៉ែ។
ក្នុងចំណោមស្រ្តីស្ថិតក្នុងវ័យមានកូនបាន (១៥ ទៅ៤៤ឆ្នាំ) គឺមានពី ៥ ទៅ១០ភាគរយហើយ ដែលមានជំងឺ PCOS នេះ។ អ្វីដែលញឹកញាប់បំផុតនោះគឺថា ស្រ្តីរកឃើញថាពួកគេមានជំងឺ PCOS ក្នុងវ័យ ២០ ទៅ៣០ឆ្នាំ ជាពិសេសក្នុងពេលគេមានបញ្ហាផ្សេងៗក្នុងការមានផ្ទៃពោះ និងឲ្យពេទ្យពិនិត្យសុខភាពផ្លូវភេទតែម្តង។ ប៉ុន្តែជំងឺនេះអាចកើតឡើងលើស្រ្តីគ្រប់វ័យក្រោយពេញវ័យរួច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្រ្តីមិនថាជនជាតិអ្វី ឬជាតិសាសន៍អ្វីឡើយគឺប្រឈមមុខនឹងជំងឺ PCOS នេះទាំងអស់ ប៉ុន្តែការប្រឈមដែលខ្ពស់បំផុតនោះគឺនៅពេលអ្នកជាមនុស្សធាត់ជ្រុល ឬមានម្តាយ បងស្រី ឬម្តាយមីញមានជំងឺនេះរួចហើយ៕