Join with Health.com.kh on Telegram

ការដែលមករដូវមិនទៀងទាត់អាចកើតឡើងម្តងម្កាល ជារឿងធម្មតា ជាពិសេសសម្រាប់អ្នកដែលកំពុងតែព្យាយាមមានផ្ទៃពោះតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលវាច្រើនតែធ្វើឲ្យរដូវមកមិនបានទៀងទាត់ ឬបាត់រដូវតែម្តង៖

ស្រ្តេស

រាងកាយគឺជាចំណាំងផ្លាតនៃចិត្ត និងភាពតានតឹងខាងផ្លូវចិត្ត ដែលបង្កើតបាននូវអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយ រហូតដល់ទៅជារដូវមកមិនបានទៀងទាត់ ឬបាត់រដូវតែម្តង។ 

ហាត់ប្រាណខ្លាំងពេក

វដ្តរដូវអាស្រ័យទៅតាមចំនួននៃជាតិខ្លាញ់ក្នុងរាងកាយ ហើយបើសិនជាអ្នករំលាយជាតិខ្លាញ់ចេញច្រើនពេក នោះវាធ្វើឲ្យប៉ះពាល់បាន។ ការហាត់ប្រាណក៏អាចរំខានដល់កម្រិតអ័រម៉ូន Estrogen ដែលជាហេតុនាំឲ្យមានអតុល្យភាពនៃអ័រម៉ូន។ ដើម្បីចៀសវាងរឿងនេះ យកល្អគួរតែញ៉ាំអាហារផ្តល់សុខភាពផងដូចជា គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ និងខ្លាញ់ល្អៗ។ 

ធាត់ពេកឬស្គមពេក

វត្តមាននៃជាតិខ្លាញ់ដ៏ច្រើនអាចធ្វើឲ្យអ័រម៉ូនអេស្រ្តូជែនកើនឡើង ខណៈពេលដែលខ្វះពេកក៏អាចបន្ថយអ័រម៉ូននេះចេញពីរាងកាយ រហូតដល់ពន្យាពេលនៃការមករដូវដែរ។ 

ក្រពេញទីរ៉ូអ៊ីតធ្វើការខុសប្រក្រតី

ក្រពេញទីរ៉ូអ៊ីតដើរតួនាទីសំខាន់ណាស់ក្នុងការរំលាយអាហារ លូតលាស់ និងការធំធាត់។ ជាទូទៅ ការកង្វះអ័រម៉ូននេះ នឹងធ្វើឲ្យការជ្រុះអូវ៉ុលមានបញ្ហាបាន។ 

អតុល្យភាពអ័រម៉ូន

រោគសញ្ញានៃជំងឺពងគីសច្រើនក្នុងក្រពេញអូវ៉ែគឺជាមូលហេតុមួយដែលនាំឲ្យមានអតុល្យភាពក្នុងអ័រម៉ូនភេទ។ រោគសញ្ញារបស់វាមានដូចជា ពីបាកក្នុងការសម្រកទម្ងន់ និងដុះរោមច្រើនលើមុខ និងទ្រូង។ 

ពន្យាកំណើត

ភាគច្រើនថ្នាំគ្រាប់ពន្យាកំណើតគឺជាការផ្សំចូលគ្នានៃអ័រម៉ូនអេស្ត្រូជែន និងប្រូជេស្តី ដែលអាចមានលទ្ធភាពរំខានដល់ការមានផ្ទៃពោះបាន។ 

គិតច្រឡំ

ពេលខ្លះ វាអាចនឹងមានការគិតលេខច្រឡំដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាទូទៅ ស្រ្តីគឺមករដូវធម្មតារយៈពេល ២៨ថ្ងៃ ខណៈពេលដែលស្រ្តីខ្លះទៀតមករដូវយូរជាងនេះ ឬលឿនជាងនេះ ប៉ុន្តែគឺជារឿងធម្មតាទេ៕