គេនិយាយថា មូលហេតុមួយនៃការកើតជាគ្រួសក្នុងតម្រងនោមគឺដោយសារតែញ៉ាំទឹកតិច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រៅពីទឹក ការញ៉ាំសារធាតុរ៉ាវផ្សេងៗទៀតច្រើនក៏អាចជួយការពារមិនឲ្យកើតគ្រួសក្នុងតម្រងនោមបានដែរ។ អ្វីដែលជាគោលដៅនោះគឺធ្វើយ៉ាងណាញ៉ាំទឹក ឬសារធាតុរ៉ាវផ្សេងៗឲ្យបានច្រើនដើម្បីបង្កើតជាទឹកនោមយ៉ាងហោចណាស់ ២លីត្រជារៀងរាល់ថ្ងៃ ព្រោះវាជាវិធីសម្រាប់ច្រោះជាតិពុលក្នុងខ្លួនផង និងមិនឲ្យករកំបោរទៅជាគ្រួសទៀត។ យ៉ាងណាមិញ សំណួរដែលមនុស្សគ្រប់គ្នាច្រើនតែសួរនោះគឺថា តើត្រូវញ៉ាំទឹកប៉ុន្មានលីត្រទើបបង្ការគ្រួសក្នុងតម្រងនោមបាន ហើយមានសុខភាពល្អទៀតនោះ។ អ្នកជំនាញនិយាយថា បើសិនជាអ្នកមិនធ្លាប់កើតគ្រួសក្នុងតម្រងនោមទេ ការញ៉ាំទឹកពី ៨ ទៅ៨កែវក្នុងមួយថ្ងៃគឺជាពិតរឿងដ៏ល្អបំផុត។ ប៉ុន្តែបើសិនជាអ្នកធ្លាប់មានជំងឺនេះ ឬធ្លាប់កើតជំងឺនេះពីមុនមក អ្នកគួរតែញ៉ាំទឹកយ៉ាងហោចណាស់ ៣លីត្រក្នុងមួយថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ ជាតិទឹកដែលមនុស្សម្នាក់ៗត្រូវការគឺអាស្រ័យទៅតាមកត្តាជាច្រើនដូចជា សកម្មភាពដែលមនុស្សម្នាក់ៗបានធ្វើ អាកាសធាតុនៅកន្លែងធ្វើការជាដើម។ មធ្យោបាយតែមួយគត់ដើម្បីដឹងថា អ្នកកំពុងតែញ៉ាំទឹកបានគ្រប់គ្រាន់នោះគឺតាមដានទឹកនោម។ បើសិនជាទឹកនោមមានតិច មានន័យថា វាអាចជាសញ្ញាដែលអ្នកត្រូវញ៉ាំទឹកកាន់តែច្រើនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ការនោមញឹកក៏មិនមែនជារឿងល្អដែរ ព្រោះវាអាចជាសញ្ញារបស់ជំងឺណាមួយផ្សេងដូចជាជំងឺទឹកនោមផ្អែម ឬបញ្ហាក្រពេញប្រូស្តាត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកនោម ៤ ទៅ៥ដងក្នុងមួយថ្ងៃ វាគឺជារឿងធម្មតាទេ៕