ខណៈពេលដែលវាអាចជារបួសតិចតួចនៅពេលកោរោមនោះ ការរបួសដោយសាររលាកពេលចម្អិនអាហារ ឬក្រោយពេលវះកាត់នោះ បញ្ហាដ៏ធំបំផុតគឺតែងតែចោទថាតើវាជាទៅវិញលឿនដែរឬអត់របួសមួយហ្នឹង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីគន្លឹះងាយៗដែលអាចជួយឲ្យរបួសអ្នកឆាប់ជាឡើងវិញ។
បន្ថយស្រ្តេសនិងការថប់អារម្មណ៍
ការសិក្សាបានរកឃើញថា បញ្ហាស្រ្តេសផ្លូវចិត្តដែលបណ្តាលមកពីការថប់អារម្មណ៍អាចបន្ថយដំណើរការណ៍នៃការជាសះរបួសលើអ្នកជំងឺក្រោយវះកាត់បាន ដូច្នេះវាក៏ធ្វើឲ្យពួកគេត្រូវការគេងពេទ្យយូរដែរ។ ចូរព្យាយាមប្រើតិចនិចបន្ធូរអារម្មណ៍ និងការហាត់ប្រាណដើម្បីបំបាត់ស្រ្តេស និងការថប់អារម្មណ៍ទៅ។ ដូច្នេះរបួសអ្នកក៏នឹងឆាប់ជាវិញដែរ។
បង្កើនការញ៉ាំវីតាមីន C
វីតាមីន C ឬហៅថា Ascorbic Acid សុទ្ធតែចូលរួមក្នុងដំណាក់កាលនៃការជាសះរបួសទាំងអស់ ហើយការបង្កើនការញ៉ាំវាក៏នឹងបង្កើនល្បឿននៃការជាសះរបួសដែរ។ បន្លែដូចជា ម្ទេសប្លោក ប្រូខូលី ឬស្ពៃក្តោបសុទ្ធតែជាប្រភពដ៏អស្ចារ្យនៃវីតាមីន C ទាំងអស់។ អ្នកក៏គួរតែបញ្ចូលទឹកក្រូចឆ្មា និងក្រូចក្នុងរបបអាហារផងដែរដើម្បីទទួលបានអត្ថប្រយោជន៍ដូចគ្នា។
ប្រើប្រទាលកន្ទុយក្រពើ
បើសិនជាអ្នកកំពុងតែមានរបួសដោយសាររបស់ក្តៅ ចូរព្យាយាមប្រើប្រទាលកន្ទុយក្រពើដើម្បីបំបាត់ការឈឺចាប់ខ្លះទៅ។ វាក៏អាចបង្កើនល្បឿននៃការជាសះរបួសរលាកសើស្បែកបានដែរ។
ទឹកឃ្មុំ
ការប្រើទឹកឃ្មុំត្រូវបានគេប្រើប្រាស់អស់រយៈេលច្រើនឆ្នាំមកហើយក្នុងការជួយឲ្យរបួសឆាប់ជា ជាពិសេសរបួសដោយការរលាក និងដំបៅលើស្បែក។ អ្នកអាចប្រើទឹកឃ្មុំលាបលើរបួសសើៗស្បែកបាន។
ជាតិស័ង្គសី
សមាសធាតុរ៉ែដ៏សំខាន់មួយនៃត្រូវបានគេរកឃើញថា កាលណាវាមានចំនួនតិចជាងធម្មតា ច្រើនតែធ្វើឲ្យរបួសក្រជាសះណាស់។ យ៉ាងណាមិញ អ្នកគួរតែស្វែងថ្នាំលាបប្រភេទស័ង្គសីនេះលាបលើស្បែកដែលមានរបួសវិញទៅដើម្បីឆាប់ជា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
របបអាហារសម្បូរប្រូតេអ៊ីន
បើសិនជាអ្នកនឹងត្រូវជារបួសពីការវះកាត់ អ្នកត្រូតែធ្វើយ៉ាងណាញ៉ាំអាហារសម្បូរប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ដើម្បីអាចជួយឲ្យរបួសឆាប់ជា។ នេះដោយសារតែចំនួនរបស់អាស៊ីតអាមីណេមានឥទ្ធិពលទៅលើការជួសជុលរបួស និងមុខងារប្រព័ន្ធភាពស៊ាំ៕