Join with Health.com.kh on Telegram

អាហារទាំង៣ប្រភេទខាងក្រោមនេះ ជាអាហារដែលនារីចូលចិត្តពិសារជាទីបំផុត ប៉ុន្តែតើអ្នកដឹងទេថា វាជាអាហារដែលអាចបំផ្លាញសម្ជស្សអ្នកទៅវិញ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អាហារបំពងដែលលក់តាមផ្លូវ អ្នកមិនគួរបរិភោគច្រើនឡើយ ព្រោះអ្នកមិនដឹងទេថា គេប្រើប្រាស់ខ្លាញ់អ្វីមកបំពង ជាពិសេស អ្នកក៏មិនដឹងថា តើខ្លាញ់នោះគេប្រើប៉ុន្មានដងរួចមកហើយ។ ដូចនេះ បើអ្នកពិសារច្រើន វានឹងធ្វើឲ្យស្បែកអ្នកមិនតឹងណែនទេ ដោយឆាប់ចាស់ជាទីបំផុត។
  2. អ្នកមិនគួរជក់បារីនោះទេ ព្រោះផ្សែងបារីទាំងនោះ នឹងបង្អាក់មិនឲ្យកោសិកាថ្មីនៃស្បែកងាយដុះឡើងមកឡើយ ដោយវានឹងធ្វើឲ្យស្បែកអ្នកកាន់តែចាស់ទៅៗជាមិនខានឡើយ។ ជាពិសេស អ្នកក៏មិនគួរញ៉ាំស្រាដែរ ព្រោះវាអាចប៉ះពាល់ដល់ថ្លើមអ្នក ដោយធ្វើឲ្យវាមិនអាចបញ្ចេញជាតិពុលឡើយ។ ដូចនេះ ស្បែកអ្នកនឹងមិនស្អាតទេ ដោយប្រែជាមានពណ៌ស្រអាប់។
  3. ប្រសិនជាអ្នកចង់ឲ្យស្បែកអ្នកស្អាត មិនងាយចាស់ អ្នកមិនគួរញ៉ាំសាច់អាំងច្រើនឡើយ ព្រោះសាច់ដែលអាំង អាចបំផ្លាញសម្រស់អ្នកយ៉ាងងាយ ដោយធ្វើឲ្យអ្នកមិនស្អាតនោះទេ។ ជាពិសេស វានឹងធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺមហារីកយ៉ាងងាយជាទីបំផុត។ ដូចនេះ បើអ្នកចង់ស្អាត អ្នកគួរតែចៀសកុំពិសារអាហារទាំង៣ខាងលើនេះឲ្យសោះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)