ប្រសិនជាមាននរណាណែនាំគូស្រករឲ្យអ្នក ហើយអ្នកចង់ទទួលបានជោគជ័យ អ្នកអាចអនុវត្តតាមវិធីទាំងនេះបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែស្លៀកពាក់ឲ្យបានសមរម្យ ហើយផាត់មុខស្តើងៗ មិនចាំបាច់ក្រាស់ពេកទេ។ នៅពេលដែលអ្នកធ្វើបែបនេះ អ្នកនឹងអាចធ្វើឲ្យខាងប្រុសចងចាំអ្នកបានល្អ ថែមទាំងមិនថាអ្នកជាមនុស្សឆើតឆាយពេកទៀតផង។
- មិនថាអ្នកពេញចិត្ត ឬមិនពេញចិត្តបុរសម្នាក់នេះទេ អ្នកគួរតែធ្វើជានារីដែលមានសុជីវធម៌ ដោយចេះគោរពអ្នកដទៃ មិនបញ្ចេញអាក្បកិរិយាដែលមិនល្អ ទើបអាចទទួលបានការទាក់ទាញ។
- នៅពេលដែលអ្នកនិយាយស្តី អ្នកគួរតែនិយាយឲ្យបានទន់ភ្លន់ មិនគំរោះគំរើយ ទើបអ្នកអាចទទួលបានការសរសើរ ហើយបុរសនឹងពេញចិត្តអ្នកខ្លាំងជាមិនខានឡើយ។
- នៅពេលដែលអ្នកទៅជួបនឹងបុរសដែលគេណែនាំឲ្យអ្នក អ្នកគួរតែចេះសង្កេតមើលបុរសម្នាក់នោះ ហើយសរសើរគេខ្លះ ទើបអាចធ្វើឲ្យគេសប្បាយចិត្ត ហើយគិតថា អ្នកស្គាល់គេ ទោះបីជាអ្នកទាំងពីរទើបតែស្គាល់គ្នាក៏ដោយ ប៉ុន្តែមើលទៅដូចជាស្គាល់គ្នាយូរមកហើយ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើនេះបាន នោះអ្នកនឹងងាយទទួលបានជោគជ័យជាខ្លាំងក្នុងការជ្រើសរើសគូស្រករ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)