ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះលើសសម្ពាធឈាម។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនជាមុនពេលមានផ្ទៃពោះ សម្ពាធឈាមអ្នកមិនស្រួល នោះក្រោយពេលដែលអ្នកមានផ្ទៃពោះ អ្នកនឹងអាចលើសសម្ពាធឈាមបាន ព្រោះទម្ងន់អ្នកកាន់តែឡើង ហើយឈាមក៏អាចមិនប្រក្រតីផងដែរ។
- អ្នកម្តាយដែលមានអាយុតិចជាង២០ឆ្នាំ ឬលើសពី៣៥ឆ្នាំ ទើបមានផ្ទៃពោះ នោះនឹងអាចប្រឈមមុខនឹងអាការៈលើសសម្ពាធឈាមបាន ព្រោះអ្នកម្តាយមិនយល់ពីសារធាតុចិញ្ចឹម ព្រមទាំងសម្ពាធធ្ងន់ ហើយមានអារម្មណ៍មិននឹងនរ នោះសម្ពាធឈាមអ្នកនឹងអាចឡើងខ្ពស់បាន។
- អ្នកម្តាយដែលពរពោះកូនភ្លោះ ក៏សម្ពាធឈាមងាយឡើងដែរ ព្រោះត្រូវការបំពេញសារធាតុចិញ្ចឹមឲ្យកូនទាំងពីរដែលនៅក្នុងពោះ។
- អ្នកម្តាយដែលមានជំងឺទាក់ទងនឹងសរសៃឈាម ក្រលៀន ខ្វះសាធាតុចិញ្ចឹម ឬលើសទម្ងន់ សុទ្ធតែអាចធ្វើឲ្យអ្នកម្តាយលើសសម្ពាធឈាមទាំងអស់។
- ការលើសសម្ពាធឈាមនេះ អាចបណ្តាលមកពីមូលហេតុតំណពូជផងដែរ។ នៅពេលដែលម្តាយរបស់អ្នកមានជំងឺមួយនេះ អ្នកក៏អាចឆ្លងពីគាត់ផងដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)