ត្របកភ្នែកយារធ្លាក់អាចជាបញ្ហាធ្ងន់ធ្ងរមួយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាមិនត្រឹមតែធ្វើឱ្យអ្នកមើលទៅចាស់ជាងវ័យប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបណ្ដាលជាជំងឺភ្នែកនិងបញ្ហាពិបាកមើលឃើញផងដែរ។ ដើម្បីទប់ស្កាត់បញ្ហាភ្នែកផ្សេងៗដែលបង្កឡើងដោយបញ្ហាត្របកភ្នែកយារធ្លាក់វេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះបែបធម្មជាតិងាយៗដែលអ្នកគួរព្យាយាមអនុវត្ត ៖
១. កញ្ចប់តែ Chamomile
តែ Chamomile មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយព្យាបាលបញ្ហាត្របកភ្នែកយារធ្លាក់បានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែ Chamomile ២ កញ្ចប់តូចៗ រួចស្រងយកកញ្ចប់តែចេញទុកឱ្យចុះត្រជាក់សឹមដាក់ស្អំលើត្របកភ្នែកទាំងសងខាងសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទីជាការស្រេច។
២. ផ្នែកពណ៌សនៃស៊ុត
ភ្នែកពណ៌សនៃស៊ុតមានប្រសិទ្ធភាពធ្វើឱ្យស្បែកតឹងណែនឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងសម្អាតត្របកភ្នែកឱ្យស្អាត និងជូតស្ងួតជាមុនសិន សឹមលាបផ្នែកពណ៌សនៃស៊ុតចំនួនសមល្មមលើត្របកភ្នែក ហើយទុកចោលរហូតដល់ស្ងួត។ លាងសម្អាតចេញជាមួយទឹកត្រជាក់។
៣. ទឹកកក
អ្វីដែលអ្នកត្រូវធ្វើ គឺស្អំដុំទឹកកកលើត្របកភ្នែកសម្រាប់រយៈពេល ១០ នាទី សឹមយកចេញ ហើយប្រើប្រាស់កន្សែងស្អាតជូតផ្ដិតៗដល់ស្ងួតជាការស្រេច។
៤. ទទួលទានទំពាំងបាយជូរ
ទំពាំងបាយជូរមានផ្ទុកសមាសធាតុដែលទប់ស្កាត់ ឬពន្យឺតដំណើរការនៃភាពចាស់តាមវ័យរបស់កោសិកា។ ដូច្នេះកុំភ្លេចរួមបញ្ចូលផ្លែឈើនេះក្នុងរបបអាហារប្រចាំថ្ងៃប្រសិនបើអ្នកចង់រក្សាបានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។
៥. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបិតបន្ទះត្រសក់លើត្របកភ្នែកទាំងសងខាងសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមយកចេញជាការស្រេច។
៦. លំហាត់ប្រាណ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបិទភ្នែករួចដាក់ម្រាមចង្អុលដៃកាត់គ្នាលើត្របកភ្នែកទាំងសងខាង។ លើកែងដៃឡើងរាប់ដល់ ៥ ហើយពេលរាប់ម្ដងៗចូរធ្វើការសង្កត់ថ្នមៗបន្តិចលើត្របកភ្នែក។ នៅពេលអ្នករាប់ដល់ ៥ ព្យាយាមបើកភ្នែកដោយមិនទាន់ដកម្រាមដៃដែលសង្កត់ចេញ។ អនុវត្តសារឡើងវិញឱ្យបាន ១០ ដង។
៧. គេងឱ្យបានគ្រប់គ្រាន់
ប្រសិនបើគេងមិនគ្រប់ អ្នកនឹងមានអារម្មណ៍តានតឹង ឬស្ត្រេស ហើយភ្នែកប្រាកដជានឿយហត់បង្កើនបញ្ហាយារធ្លាក់មិនខាន។ ដើម្បីចៀសផុតបញ្ហានេះចូរព្យាយាមគេងឱ្យបានគ្រប់គ្រាន់រាល់យប់៕