ល្ពៅ ជាបន្លែដ៏ពេញនិយមបំផុតមួយដោយសាររសជាតិឈ្ងុយឆ្ងាញ់របស់វាដែលអាចយកមកធ្វើជាបង្អែម និងបែបអាហារផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានបន្លែមួយប្រភេទនេះ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh​​​ នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមានគួរអោយភ្ញាក់ផ្អើលនៃការទទួលទានផ្លែល្ពៅ ៖

១. ទប់ស្កាត់ជំងឺនោមផ្អែម

នោះក៏ព្រោះតែល្ពៅមានផ្ទុកកាបូអ៊ីដ្រាតទាប ប៉ុន្តែជាតិសសៃ វីតាមិន C និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលជួយរក្សាកម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់។

២. ជួយឱ្យស្រកទម្ងន់

ល្ពៅជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយពន្យឺតការរំលាយអាហារធ្វើអោយអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាតិសសៃនៃល្ពៅ ក៏ជួយជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​មាន​សុខភាព​ល្អដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ចុះទម្ងន់។លើសពីនេះទៅទៀត ល្ពៅ មានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែប៉ូតាស្យូមខ្ពស់ជួយកម្ចាត់ជាតិអំបិល និងសារធាតុរាវដែលលើសចេញពីរាងកាយ កាត់បន្ថយការហើម។

៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ល្ពៅ ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលជួយប្រយុទ្ធប្រឆាំងជាមួយឥទ្ធិពលនៃការរលាកផ្សេងៗលើកោសិកាប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ ល្ពៅ ក៏ជាប្រភពនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយប្រយុទ្ធប្រឆាំងមេរោគឆ្លងនានាផងដែរ។

៤. បង្កើនសុខភាពស្បែក

ល្ពៅ ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta-carotene ដែលជួយការពារស្បែកពីការបំផ្លាញដោយសារពន្លឺព្រះអាទិត្យ។ ល្ពៅ ក៏មានផ្ទុកវីតាមីន C និង E ដែលជម្រុញបង្កើនការផលិតកូឡែជែនជួយរក្សាស្បែកតឹងណែនក្មេងជាងវ័យ។

៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

សារធាតុ beta-carotene នៃផ្លែល្ពៅត្រូវបានបំលែងជាវីតាមីន A នៅក្នុងរាងកាយ ហើយជួយការពារកោសិកាប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។ លើសពីនេះទៅទឿត គ្រាប់នៃផ្លែល្ពៅមានសមាសធាតុ phytoestrogens និងជាតិសសៃខ្ពស់ ដែលអាចជួយទប់ស្កាត់ជំងឺមហារីកសុដន់បានយ៉ាងប្រសើរ។

៦. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ

ល្ពៅជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលត្រូវការចាំបាច់សម្រាប់ការលូតលាស់នៃគភ៌ និងរក្សាសុខភាពស្ត្រីជាម្ដាយ។ វាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន ជាតិខ្លាញ់សុខភាពល្អ កាបូអ៊ីដ្រាត វីតាមីន A វីតាមីន B1 វីតាមីន C កាល់ស្យូម ផូស្វ័រ និងជាតិដែក។

៧. ពង្រឹងសុខភាពបេះដូង

គ្រាប់ល្ពៅ ក៏ជាប្រភពដ៏សម្បូរនៃជាតិម៉ាញ៉េស្យូម ជាតិសសៃ ប៉ូតាស្យូម និងវីតាមីន C ដែលចាំបាច់សម្រាប់ពង្រឹងសុខភាពបេះដូង ហើយថែមទាំងកម្រិតភាពត្រឹមត្រូវនៃអត្រាចង្វាក់បេះដូងផងដែរ។

៨. បង្កើនសុខភាពភ្នែក

វីតាមីន A អាចជួយឱ្យមើលឃើញបានកាន់តែច្បាស់ និងល្អណាស់សម្រាប់សុខភាពភ្នែកទប់ស្កាត់បញ្ហានៃជំងឺភ្នែកជាច្រើនប្រភេទ។ ហើយល្ពៅ គឺមានផ្ទុកសម្បូរទៅដោយវីតាមីនចាំបាច់នេះ!

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង