Join with Health.com.kh on Telegram

អ្នកគួរតែអានអត្ថបទនេះដើម្បីយល់ដឹងឱ្យច្បាស់ពីទារកដែលទើបនឹងកើត នោះអ្នកនឹងអាចចៀសផុតពីជំងឺភ័យខ្លាចមួយចំនួន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលទារកទើបនឹងកើត ហើយអ្នកឃើញកូនមានស្បែកស្ងួត អ្នកមិនត្រូវបារម្ហទេ ព្រោះគេបានត្រាំក្នុងទឹកភ្លោះអស់រយៈពេល៩ខែហើយ ដូចនេះនៅពេលដែលគេទើបចេញមក ស្បែកគេគឺមានអាការៈបែបនេះហើយ។
  2. អ្នកត្រូវតែយកកូនចេញទៅហាលថ្ងៃនៅម៉ោង៧និង៨ព្រឹកដើម្បីឱ្យកូនមានសុខភាពល្អ និងរឹងមាំ។
  3. នៅពេលដែលកូនយំ អ្នកមិនត្រូវភ័យទេ ព្រោះការយំរបស់កូនជាសញ្ញាប្រាប់អ្នកថាគេឃ្លាន ឬចង់ឱ្យអ្នកពរ ឬខោទឹកនោមសើមហើយ យូរទៅអ្នកនឹងសាំម ហើយអាចបែងចែកថាសម្លេងយំមួយណាជាសម្លេងដែលឃ្លានជាដើម។
  4. ជាធម្មតាទារកដែលទើបនឹងកើតតែងតែគេងច្រើន មួយថ្ងៃអាចគេងពី១៦ទៅ២០ម៉ោង ដូចនេះអ្នកមិនត្រូវបារម្ហទេ ព្រោះការគេងនេះនឹងធ្វើឱ្យកូនលូតលាស់លឿន។
  5. អ្នកត្រូវតែដឹងថាទារកដែលទើបនឹងកើតបាន៣ខែ ក្រោយពេលគេងបាន២ទៅ៣ម៉ោង គេនឹងភ្ញាក់ចង់បៅម្តងហើយ ដូចនេះបើគេយំ អ្នកអាចបំបៅគេបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)