ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យកូនកើតមកឆ្លាត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មុនពេលមានផ្ទៃពោះ
មុនពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែកែចោលទម្លាប់ដែលចូលគេងយប់ជ្រៅ។ ជាពិសេស អ្នកមិនគួរញ៉ាំស្រា និងជក់បារីទៀតទេ ព្រោះវាអាចផ្តល់ផលប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូននៅពេលដែលអ្នកមានផ្ទៃពោះ។ ដូចនេះ អ្នកគួរតែគេងឲ្យបានទៀងម៉ោង ទើបមិនប៉ះពាល់ដល់កូនពេលអ្នកមានផ្ទៃពោះ។
កំឡុងពេលមានផ្ទៃពោះ
នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ ទើបកូនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។ ម្យ៉ាងទៀត វាក៏អាចធ្វើឲ្យកូនឆ្លាត និងមានចរិតល្អផងដែរ។ ជាពិសេស អ្នកគួរតែញ៉ាំទឹកដោះគោ ទើបកូនអាចទទួលបានកាល់ស្យូនគ្រប់គ្រាន់។ អ្នកក៏គួរតែពិសារផ្លែឈើផងដែរ ទើបកូនអាចលូតលាស់បានល្អ។
ក្រោយពេលសម្រាលរួច
អ្នកគួរតែឲ្យកូនបៅទឹកដោះរបស់អ្នក ទើបខួរក្បាលកូនអាចលូតលាស់បានល្អ ហើយឆ្លាត។ ជាពិសេស សុខភាពរបស់គេក៏ល្អផងដែរ ដោយមិនសូវឈឺនោះទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)