បុរសម្នាក់នៅរស់រានមាន ជីវិត ដោយអព្ភូតហេតុបន្ទាប់ពីដែក មួយដើមប្រវែង១,៥២ម៉ែត្រ បានទម្លុះ ស្មារបស់ជនរងគ្រោះហើយធ្លាយតាម ដៃស្តាំគួរឱ្យព្រឺសម្បុរបំផុត។
សារព័ត៌មានបានចុះផ្សាយថា ខណៈពេលជនរងគ្រោះឈ្មោះ កាម៉ាល ប្រាចាប៉ាត (Kamal Prajapat) អាយុ២៥ឆ្នាំ កំពុងធ្វើដំណើរត្រឡប់ ទៅផ្ទះវិញពេលចេញពីពីធីអាពាហ៍ពិពាហ៍ មួយនៅវេលាម៉ោង១២:១៥ នាទីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃ សុក្រសប្តាហ៍មុន ក៏ស្រាប់តែ រថយន្ត ដឹកទំនិញមួយគ្រឿងបុករថយន្តគាត់នៅ ទីក្រុងអាចមឺ (Ajmer) ប្រទេសឥណ្ឌា ខណៈព្យាយាមបើកជែងរថយន្តមួយ គ្រឿងទៀត។
ដោយសារការបុកពេញទំហឹង គាត់បានចេញឈាមយ៉ាងច្រើន និងរមិចរមួលដោយការឈឺចាប់ រកអ្វីថ្លែង មិនបាន។
ភ្លាមៗនោះ គាត់ត្រូវបានគេ បញ្ជូនទៅមន្ទីរពេទ្យ JawaharLal Nehru Hospital ហើយក្រុមគ្រូពេទ្យដល់ទៅ ១០នាក់ បានធ្វើការវះកាត់រយៈពេល ៣ម៉ោង។
ជាមហាសំណាងការវះកាត់ នេះទទួលបានជោគជ័យ ហើយគាត់នឹង ត្រូវបានអនុញ្ញាតឱ្យចេញពី ពេទ្យនៅ ពេលរបួសរបស់គាត់បានជាសះស្បើយ ៕
ប្រភព៖ rasmeinews.com