ជារៀងរាល់ថ្ងៃនេះ មនុស្សយើងតែងតែរងការប៉ះពាល់ពីមេរោគរាប់លាននៅជុំវិញខ្លួន ហើយជីវជាតិទាំងអស់ដែលអ្នកទទួលបានតាមរយៈការញ៉ាំផ្លែឈើនឹងជួយដល់ប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងមេរោគទាំងអស់នោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ផ្លែឈើនឹងជួយអ្នកប្រឆាំងមេរោគដែលអ្នកប៉ះពាល់ ជាពិសេសក្នុងរដូវរងាតែម្តង។
យោងទៅតាមការស្រាវជ្រាវរបស់អ្នកវិទ្យសាស្រ្ត Amy Howell, Ph.D., នៅឯសាកលវិទ្យាល័យ Rutgers បានឲ្យដឹងថា វីតាមីនដែលមានក្នុងផ្លែឈើនឹងជួយថែរក្សាភាពខ្លាំងរបស់ប្រព័ន្ធភាពស៊ាំ ហើយក៏អាចជួយឲ្យអ្នកយកឈ្នះការកើតជំងឺផ្តាសាយបានដែរ។
ផ្លែឈើក៏ជួយដល់ការបន្ថយការប្រឈមនឹងជំងឺមហារីក ជំងឺបេះដូង និងមហារីកផងដែរ។ ដូច្នេះដើម្បីផ្តល់ថាមពលដ៏ខ្លាំងក្លាដល់ប្រព័ន្ធភាពស៊ាំ ជាពិសេសក្នុងពេលមានជំងឺផ្តាសាយ យកល្អគួរតែញ៉ាំផ្លែឈើខាងក្រោមនេះឲ្យបានច្រើន៖
ផ្លែប៉ោម
ផ្លែប៉ោមត្រូវបានគេដឹងថាជាប្រភពនៃអង់ទីអុកស៊ីដង់ច្រើនបំផុត។ វាក៏សម្បូរទៅដោយវីតាមីន C ដែលមានប្រយោជន៍យ៉ាងខ្លាំងក្នុងការព្យាបាលជំងឺផ្តាសាយ។ ផ្លែប៉ោមផ្ទុកទៅដោយសារធាតុការពារ Flavonoids ដែលអាចបង្ការជំងឺមហារីក និងជំងឺបេះដូងបាន។
ផ្លែចេក
ផ្លែចេកគឺជាប្រភពអាហារដ៏កំពូលមួយដែលសម្បូរវីតាមីន B6។ ផ្លែចេកក៏អាចជួយបន្ថយភាពបាក់ទឹកចិត្ត អស់កម្លាំង គេងមិនលក់ និងស្រ្តេស។ ផ្លែឈើនេះដែរមានជាតិប៉ូតាស្យូមខ្ពស់ ដែលអាចជួយបង្ការជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង ហើយម៉ាញ៉េស្យូមវិញគឺជួយធ្វើឲ្យឆ្អឹងកាន់តែរឹងមាំ។
ផ្លែគីវី
ផ្លែគីវីត្រូវបានគេស្គាល់ថាជាផ្លែឈើដែលផ្តល់សុខភាពបំផុតមួយក្នុងលោក។ វាផ្ទុកទៅដោយវីតាមីន C ស្មើនឹងតម្រូវការប្រចាំថ្ងៃរបស់រាងកាយរហូតដល់ ៥០ភាគរយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ផ្លែឈើដែលផ្តល់សុខភាព និងឆ្ងាញ់មួយនេះអាចជួយប្រឆាំងនឹងជំងឺផ្តាសាយ និងរក្សាប្រព័ន្ធភាពស៊ាំកាន់តែមានសុខភាពល្អ។
ផ្លែល្ហុង
ផ្លែល្ហុងអាចជួយប្រឆាំងនឹងជំងឺផ្តាសាយបានដោយសារតែសម្បូរវីតាមីន C។ វីតាមីន C, E និង Beta-carotene ដែលមានក្នុងផ្លែល្ហុងអាចជួយបន្ថយការរលាកក្នុងរាងកាយបាន ព្រមទាំងបន្ថយឥទ្ធិពលនៃជំងឺហឺតទៀតផង៕