យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការហាត់ប្រាណគឺជារឿងល្អសម្រាប់មនុស្សយើង ប៉ុន្តែតើអ្នកដឹងថាតើវាល្អដោយរបៀបណាដែរទេ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចាប់ពីវាជួយពង្រឹងដល់សុខភាព រហូតដល់បង្កើនការមានអារម្មណ៍ល្អ ចូរស្វែងយល់បន្ថែមទៀតថាតើការហាត់ប្រាណបានរួមចំណែកអ្វីខ្លះដើម្បីពង្រឹងដល់ជីវិតរស់នៅរបស់យើង។
សុខភាពខួរក្បាល
លំហូរឈាមកើនឡើងទៅក្នុងខួរក្បាលដែលកើតឡើងនៅពេលហាត់ប្រាណ វានឹងជំរុញដល់ការលូតលាស់កោសិកាខួរក្បាលថ្មីៗ។ ដូច្នេះកោសិកាថ្មីៗនេះនឹងជួយបង្កើនការចងចាំ ព្រមទាំងជំនួយដល់ការសិក្សាលើអ្វីៗដែលថ្មីៗបន្តទៀត។
ការហាត់ប្រាណទៀងទាត់ក៏ជួយបង្កើនលំហូរឈាមស្ករក្នុងឈាមចូលទៅក្នុងខួរក្បាល ដើម្បីឲ្យខួរក្បាលអាចប្រើប្រាស់ថាមពលបានគ្រប់គ្រាន់។ រឿងនេះត្រូវបានគេយល់ថា ជាគុណសម្បត្តិដ៏ល្អមួយក្នុងការប្រឆាំងនឹងជំងឺភ្លេចភ្លាំង និងបញ្ហាខួរក្បាលផ្សេងៗទៀតដែលទាក់ទងនឹងជំងឺខួចខួរក្បាលតែម្តង។
ការហាត់ប្រាណក៏មានឥទ្ធិពលផ្ទាល់ទៅលើសារធាតុចម្លងសរសៃប្រសាទមួយចំនួនដែរដូចជា Dopamine, Glutamate, Serotonin និង GABA។ សារធាតុចម្លងសរសៃប្រសាទទាំងនេះមានឥទ្ធីពឡផ្ទាល់ទៅលើអារម្មណ៍មនុស្ស ដែលវាជាហេតុផលមួយធ្វើឲ្យអ្នកមានអារម្មណ៍ល្អក្រោយពីហាត់ប្រាណរួច។
សុខភាពបេះដូង
ការហាត់ប្រាណជួយឲ្យបេះដូងមានរំញ័រ និងរឹងមាំ។ ការហាត់ប្រាណគ៏ជារឿងដ៏ល្អមួយដើម្បីធ្វើឲ្យកម្រិតនៃសារធាតុ Leptin និងអាំងស៊ុយលីនស្ថិតក្នុងសភាពធម្មតា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាមួយគ្នានេះដែរ បម្រែបម្រួលជីវសាស្រ្តគីមីដ៏មានប្រយោជន៍កើតឡើងក្នុងការហាត់ប្រាណនឹងជួយសម្រួលដល់ការរំលាយអាហារ ជាពិសេសជួយរំលាយជាតិខ្លាញ់ និងកាឡូរីក្នុងខ្លួនទៀត។ ការហាត់ប្រាណអាចជួយកាត់បន្ថយការប្រឈមជំងឺបេះដូងសរសៃឈាម និងជួយឲ្យអ្នកមើលទៅមានសុខភាពល្អ និងអារម្មណ៍ល្អជាប់៕