ខណៈពេលដែលមនុស្សគ្រប់គ្នានិយាយអំពីរបបអាហារ និងចំណីអាហារត្រឹមត្រូវដែលអ្នកជំងឺទឹកនោមផ្អែមគួរញ៉ាំនោះ បែរជាគ្មាននរណាដឹងអំពីការញ៉ាំទឹកទៅវិញ។ ចូរយល់ថា ការញ៉ាំទឹកក៏មានសារៈសំខាន់សម្រាប់អ្នកជំងឺទឹកនោមផ្អែមដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមពិត អ្នកជំងឺទឹកនោមផ្អែមដែលមិនមានបញ្ហាសុខភាពផ្សេងនោះ អាចញ៉ាំទឹកច្រើនតាមតែពួកគេត្រូវការ។ ចូរចាំថា ការញ៉ាំទឹកក៏ជួយកាត់បន្ថយការញ៉ាំរបស់ផ្អែមៗបានដែរ ព្រមទាំងរក្សាជាតិស្ករបានល្អទៀត។
ការសិក្សាថ្មីបានបង្ហាញថា ការញ៉ាំទឹកគ្រប់គ្រាន់នឹងជួយថែរក្សាជាតិស្ករក្នុងឈាមបានយ៉ាងល្អ។ អ្នកដែលញ៉ាំទឹកតិចជាង កន្លះលីត្រក្នុងមួយថ្ងៃ ត្រូវតែញ៉ាំបន្ថែមទៀត។
តើអ្នកជំងឺទឹកនោមផ្អែមគួរញ៉ាំទឹកច្រើនប៉ុណ្ណាទៅ?
- ចូរញ៉ាំទឹក ២០០០មីលីលីត្រ ប៉ុន្តែវាក៏គ្មានអ្វីជាបញ្ហាដែរបើសិនជាអាចញ៉ាំដល់ ៣០០០មីលីលីត្រ ដោយទាស់តែត្រូវការនោមញឹកបន្តិច។
- បើសិនជាអ្នកកំពុងតែប្រើថ្នាំបញ្ចុះទឹកនោមសម្រាប់ព្យាបាលជំងឺផ្សេងទៀតនោះ ចូរកាត់បន្ថយការញ៉ាំទឹកមកត្រឹមតែ ៨ ទៅ១០កែវទៅបានហើយ។
- អ្នកជំងឺទឹកនោមផ្អែមដែលមានបញ្ហាតម្រងនោមរ៉ាំរ៉ៃអាចកាត់បន្ថយការញ៉ាំទឹកមក ១០០០មីលីលីត្រក្នុងមួយថ្ងៃបានហើយ ព្រោះវាអាចនឹងចាលជាតិទឹកច្រើន និងគ្រោះថ្នាក់ដល់សុខភាពបានបើសិនជាញ៉ាំទឹកច្រើនពេក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចំនួនជាតិទឹកដែលអ្នកជំងឺទឹកនោមផ្អែមគួរញ៉ាំគឺអាស្រ័យទៅតាមតម្រូវការរបស់បុគ្គលផ្ទាល់ និងបញ្ហាសុខភាពរបស់ពួកគេដែរ។ ការញ៉ាំទឹកនឹងជួយឲ្យមានជាតិទឹកគ្រប់គ្រាន់គឺជារឿងដ៏ល្អណាស់។ ដូច្នេះមិនត្រូវជំនួសការញ៉ាំទឹកធម្មតា ទៅញ៉ាំទឹកមានជាតិផ្អែមឡើយ៕