Join with Health.com.kh on Telegram

ការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត នឹងកើនឡើងទៅតាមអាយុ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មានកត្តាប្រឈមមុខផ្សេងដែរដូចជា ការធាត់ជ្រុល មានប្រវត្តកើតមហារីក ជក់បារី ការបង្ករោគជាដើម។ ខណៈដែលក្រពេញប្រូស្តាតកំពុងតែវិវឌ្ឈន៍ទៅជាមហារីកយ៉ាងយឺតៗនោះ មានមនុស្សជាច្រើនគិតថា ការរួមភេទញឹកញាប់អាចបណ្តាលឲ្យឆ្លងរោគ ឬកើតជំងឺកាមរោគ ដែលជាហេតុផលមួយបង្កជាមហារីកក្រពេញប្រូស្តាតទៅវិញ។ ប៉ុន្តែវាមិនមែនពិតប្រាកដនោះឡើយ។ អ្នកស្រាវជ្រាវបានអះអាងថា អ្នកដែលមានជីវិតផ្លូវភេទសកម្មអាចជាហេតុផលមួយនាំឲ្យកើតមហារីកនៅពេលក្រោយទៅវិញទេ។ 

ជីវិតផ្លូវភេទនិងការកើតមហារីកក្រពេញប្រូស្តាតមិនទាក់ទងគ្នាទេ

ការសិក្សាដែលចុះភ្សាយក្នុងសារព័ត៌មាន JAMA បានបង្ហាញថា បុរសដែលរួមភេទបានសម្រេចចាប់ពី ២១ដងឡើងទៅក្នុងមួយខែ ឃើញថាទំនងជាមិនងាយកើតជំងឺមហារីកក្រពេញប្រូស្តាតនៅពេលអនាគត់ ច្រើនដូចបុរសដែលមានអាយុ ២០ ទៅ២៩ឆ្នាំនិង រួមភេទបានសម្រេច ៤ ទៅ ៧ដងឡើយ។ តាមពិត ការសិក្សាបង្ហាញថា ការរួមភេទញឹកញាប់អាចកាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតនៅពេលអនាគត់ទៀត។ អាហារសម្បូរជាតិសរសៃក៏អាចជួយកាត់បន្ថយការប្រឈមមុខដែរ។ 

សកម្មភាពផ្លូវភេទមិនមែននាំឲ្យកើតមហារីកក្រពេញប្រូស្តាតទេ

ការសិក្សាដែលចុះផ្សាយក្នុងសារព័ត៌មាន BJU International និយាយថា ការរួមភេទជាមួយដៃគូស្នេហាច្រើនមិនបង្កើនការប្រឈមនឹងជំងឺមហារីកដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដំបូងឡើយវាពិតជាយើងពិតជាអាចនិយាយថាបានថា អាចប្រឈមនឹងជំងឺឆ្លង ឬកាមរោគមែន ប៉ុន្តែមិនប៉ះពាល់ដល់ក្រពេញប្រូស្តាតទេ ហើយថែមទាំងជាការអនុវត្តន៍ដ៏ល្អសម្រាប់ក្រពេញនេះទៅវិញ៕