គ្មានការសិក្សាណាមួយដែលនិយាយច្បាស់លាស់អំពីការស្លៀកខោខូវប៊យក្នុងពេលមានផ្ទៃពោះបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ម្តាយ ឬទារកក្នុងផ្ទៃនោះទេ។ ប៉ុន្តែមានការហាមខាត់ជាច្រើនដែលស្រ្តីមានផ្ទៃពោះគួរតែធ្វើតាមនៅពេលជ្រើសរើសសម្លៀកបំពាក់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីមិនបានដឹងការពិតមួយដែលថា ស្បូនអាចធន់នឹងសម្ពាធច្រើនណាស់ និងការពារទារកមិនឲ្យមានរបួសឡើយ។ ក្រៅពីនេះ វាក៏ផ្ទុកទៅដោយទឹកភ្លោះដើម្បីការពារទារកពីសម្ពាធខាងក្រៅផងដែរ។ ដូច្នេះ ការស្លៀកខោខូវប៊យមិនមានដាក់សម្ពាធអ្វីច្រើនលើស្បូនទេ តែយកល្អគួរតែចាំរឿងមួយចំនួនតូចថា នៅពេលជ្រើសរើសខោខូយប៊ូយស្លៀកនៅត្រីមាសទីពីរ និងទីបី គួរតែធ្វើរឿងដូចខាងក្រោមនេះ៖
ទិញខោខូវប៊យសម្រាប់ស្រ្តីមានផ្ទៃពោះ
វាមិនមែនជាខោសខូវប៊យធម្មតាទេ ប៉ុន្តែគឺសម្រាប់ឲ្យស្ត្រីមានផ្ទៃពោះប៉ុណ្ណោះដែលអាចកាត់បន្ថយសម្ពាធនៅលើពោះបាន។ ដូច្នេះហើយ ការទិញខោទាំងនេះមកស្លៀកនឹងមិនប៉ះពាល់អ្វីអាក្រក់ឡើយដល់ស្រ្តីមានផ្ទៃពោះ។
ចៀសវាងខោខូវប៊យដែលតឹង
នៅត្រីមាសទីពីរ និងទីបី ទារកនឹងមានការលូតលាស់ខ្លាំង។ នៅពេលនេះដែរ ស្រ្តីដែលស្លៀកខោខូវប៊យច្រើនតែធ្វើដើម្បីលាក់បាំងការរីកធំរបស់ក្បាលពោះតែម្តង ប៉ុន្តែមិនត្រូវធ្វើបែបនេះឡើយ។ បើសិនជាអ្នកនៅតែចង់ស្លៀកវាទៀតនោះ គួរតែជ្រើសរើសទំហំដែលធំ។
និយាយថាទេចំពោះសម្លៀកបំពាក់តឹងៗ
វាមិនខុសគ្នានឹងខោខូវប៊យទេ គឺត្រូវចៀសវាងការស្លៀកសម្លៀកបំពាក់ណាដែលតឹងៗ ព្រោះវាអាចកាត់បន្ថយរបត់ឈាមរត់សម្រាប់ម្តាយ និងកូនបាន។ ការពាក់ខ្សែក្រវាត់ក៏អាចប៉ះពាល់ដល់របត់ឈាមរត់ដែរ។
ត្រូវមានអនាម័យជាមូលដ្ឋាន
មានឱកាសច្រើនណាស់ដែលស្រ្តីមានផ្ទៃពោះអាចឆ្លងរោគផ្សិតបើសិនជាមិនមានអនាម័យមូលដ្ឋានត្រឹមត្រូវ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ហើយបើសិនជាស្លៀកខោខូវប៊យតឹងពេកទៀត វាអាចបណ្តាលឲ្យមានការបញ្ចេញទឹករំអិលនៅទ្វារមាសកាន់តែខ្លាំងដែលប្រឈមនឹងរោគផ្សិតកាន់តែខ្ពស់ ព្រមទាំងអាចគ្រោះថ្នាក់ដល់ម្តាយ និងកូនទៀតផង៕