អ្នកប្រហែលជាយល់ថា អ្នកគួរតែទៅឲ្យពេទ្យធ្មេញពិនិត្យជារៀងរាល់ ៦ខែ ប៉ុន្តែអ្នកខ្លះប្រហែលជាមិនត្រូវការធ្វើជាញឹកញាប់ទេ ហើយខ្លះទឿតអាចនឹងត្រូវការធ្វើញឹកញាប់ជាងនេះទៀតក៏មានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ពេទ្យធ្មេញនឹងណែនាំឲ្យមកពិនិត្យធ្មេញថែមទៀតអាស្រ័យទៅតាមសុខភាពមាត់ធ្មេញល្អប៉ុណ្ណាដែរ។ ពេលវេលាក្នុងការតម្រូវឲ្យពិនិត្យសុខភាពមាត់ធ្មេញអាចមានចាប់ពី ៣ខែ ទៅ២ឆ្នាំម្តង អាស្រ័យទៅតាមសុខភាពធ្មេញ និងអញ្ចាញ និងការប្រឈមនឹងបញ្ហាសុខភាពនៅថ្ងៃក្រោយ។
ហេតុអ្វីខ្ញុំត្រូវទៅឲ្យពេទ្យពិនិត្យមាត់ធ្មេញ?
ការពិនិត្យសុខភាពនឹងអនុញ្ញាតិឲ្យគ្រូពេទ្យមើលឃើញថាតើអ្នកមានបញ្ហាធ្មេញឬអត់ និងត្រូវការធ្វើអ្វីបន្ថែមទៀតឬអត់។ ការដែលទុកបញ្ហាជាច្រើនមិនបានព្យាបាលអាចធ្វើឲ្យវាកាន់តែពិបាកព្យាបាលនៅថ្ងៃក្រោយ ដូច្នេះយកល្អគួរតែដោះស្រាយបញ្ហានេះឲ្យបានលឿនតាមតែអាចធ្វើទៅបាន។
តើមានអ្វីកើតឡើងទៅក្នុងពេលពិនិត្យសុខភាពមាត់ធ្មេញ?
រាល់ការពិនិត្យសុខភាពមាត់ធ្មេញទាំងអស់ គ្រូពេទ្យនឹង៖
- ពិនិត្យធ្មេញ អញ្ចាញធ្មេញ និងមាត់
- សួរអំពីសុខភាពទូទៅ និងបញ្ហាទាំងឡាយដែលអ្នកមានជាមួយនឹងធ្មេញ មាត់ ឬអញ្ចាញ
- សួរអំពីរបបអាហារអ្នក មានជក់បារី ឬញ៉ាំគ្រឿងស្រវឹងឬអត់ និងទម្លាប់នៃការសម្អាតធ្មេញ
- ពិភាក្សាលើការណាត់ជួបនៅថ្ងៃក្រោយ
តើខ្ញុំគួរតែទៅពិនិត្យសុខភាពមាត់ធ្មេញញឹកញាប់ប៉ុណ្ណាទៅ?
ក្រោយពីពិនិត្យរួច គ្រូពេទ្យធ្មេញនឹងណែនាំអំពីការណាត់ជួបលើកក្រោយ។ ថ្ងៃណាត់លើកក្រោយអាចមានរយៈពេលខ្លីត្រឹម ៣ខែ ឬយូរ ២ឆ្នាំ។
ជាទូទៅ កាលណាបញ្ហាមាត់ធ្មេញកាន់តែតិច ការរងចាំសម្រាប់ថ្ងៃណាត់ជួបលើកក្រោយកាន់តែយូរ។ ដូច្នេះអ្នកដែលមានសុខភាពមាត់ធ្មេញល្អប្រហែលជាត្រូវការណាត់ជួបម្តងទៀតតែម្តងទេជារៀងរាល់ ១២ ទៅ២៤ខែ ប៉ុន្តែអ្នកដែលមានបញ្ហាច្រើននឹងត្រូវមកជួបពេទ្យជាញឹកញាប់វិញ។
តើគេព្យាបាលអ្វីខ្លះទៅ?
អ្នកប្រហែលជាត្រូវធ្វើការណាត់ជួបផ្សេងៗទៀតដម្រាប់ការព្យាបាលធ្មេញដូចជា ការប៉ះធ្មេញ សម្អាតធ្មេញ ដកធ្មេញ ឬត្រូវព្យាបាលបន្ទាន់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជាអ្នកមានបញ្ហាច្រើនជាមួយធ្មេញក្នុងចន្លោះពេលណាត់ជួប ចូរទាក់ទាកគ្រូពេទ្យវះកាត់ធ្មេញដើម្បីពិគ្រោះឲ្យបានលឿន៕