បើសិនជាស្នាមខ្មៅៗនៅជុំវិញភ្នែកកំពុងតែបង្កបញ្ហាលើអ្នកមែននោះ យកល្អគួរតែធ្វើរឿងជាមូលដ្ឋានជាមុនសិនទៅដូចជា ការគេងឲ្យបាន ៨ម៉ោងក្នុងមួយយប់ ប្រើប្រាស់ក្រែមលាប និងពិគ្រោះជាមួយអ្នកជំនាញខាងសើស្បែកដើម្បីណែនាំពីវិធីដោះស្រាយបញ្ហានេះ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ការកង្វះជីវជាតិក៏អាចជាហេតុផលមួយរបស់ជាដែរ ព្រមទាំងត្រូវដោះស្រាយជាមួយនឹងការព្យាបាលផ្សេងៗ។ ខាងក្រោមនេះគឺជាអាហារសម្បូរជីវជាតិមួយចំនួនដែលអ្នកគួរតែញ៉ាំដើម្បីអាចបំបាត់អាការៈស្នាមខ្មៅៗនៅជុំវិញភ្នែកតាមបែបធម្មជាតិ។
អាហារសម្បូរវីតាមីន A
អង់ទីអុកស៊ីដង់ដែលមានក្នុងអាហារទាំងនេះនឹងជួយជួសជុលស្បែក បន្តឹងស្បែក និងពង្រឹងដល់របត់ឈាមរត់។ វាក៏ជួយច្រោះជាតិពុល និងបំបាត់អាការៈស្នាមខ្មៅៗនៅជុំវិញភ្នែកដែរ។ ប្រភពដ៏ល្អបំផុតរបស់អាហារទាំងនោះមានដូចជា ការ៉ុត ល្ពៅ ល្ហុង ស្វាយជាដើម។
អាហារសម្បូរវីតាមីន C
អាហារសម្បូរវីតាមីន C នឹងជួយបង្កើតជាស្រទាប់កូឡាជែន និងបំបាត់រ៉ាឌីកាលសេរីពីស្បែកដែលនាំឲ្យកើតស្នាមខ្មៅៗនៅជុំវិញភ្នែក។ តាមពិត ការសិក្សារកឃើញថា វីតាមីន C ជួយបង្កើនកម្រាសត្របកភ្នែក និងកាត់បន្ថយការប្រែពណ៌របស់ស្បែកក្រោមភ្នែក។ ប្រភពដ៏ល្អបំផុតរបស់អាហារនោះមានដូចជា ផ្លែឈើជូៗ ផ្លែបឺរី និងបន្លែពណ៌ផ្សេងៗទៀត។
អាហារសម្បូរវីតាមីន K
អាហារទាំងនេះនឹងជួយពង្រឹងដល់ការកកឈាម និងជួយព្យាបាលសរសៃឈាមកាពីឡារីដែលខូច បង្កើនរបត់ឈាមដើម្បីព្យាបាលស្នាមខ្មៅៗនៅជុំវិញភ្នែក។ អាហារទាំងនេះមានដូចជា ទំពាំងបាយជូ ផ្លែបឺរីពណ៌ខៀវ ស្ពៃក្តោប ប្រូខូលី ផ្លែសារី ជាដើម។
អាហារសម្បូរវីតាមីន E
ពិតណាស់ ក្រែមដែលសម្បូរវីតាមីន E នឹងជួយបន្ទន់ស្បែក និងផ្តល់នូវស្បែកភ្លឺរលោង។ អាហារសម្បូរវីតាមីន E ក៏អាចមានសមត្ថភាពដូចគ្នាដែរ។ វីតាមីន E នឹងជួយសម្រួលដល់វីតាមីន A សម្រាប់ប្រឆាំងនឹងរ៉ាឌីកាលសេរី និងបង្ការបញ្ហាស្នាមខ្មៅៗនៅជុំវិញភ្នែកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ស្ពៃស្ពីណាច ផ្លែអាលម៉ុន ផ្លែគីវី គ្រាប់ផ្កាឈូករ័ត្នសុទ្ធតែជាប្រភពដ៏ល្អបំផុតរបស់វីតាមីន E៕