ការស្ងាប ច្រើនតែជាសញ្ញាភាពល្ហិតល្ហៃ អស់កម្លាំង និងធុញទ្រាន់ ហើយវាក៏ត្រូវបានសង្គមចាត់ទុកថាជាជំងឺឆ្លងមួយផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ តើគ្រាន់តែស្ងាប់សោះមានប្រយោជន៍អ្វីខ្លះទៅដល់សុខភាពមនុស្សយើង?
អាចជាសញ្ញានៃក្តីស្រឡាញ់
ការសិក្សាបានរកឃើញថា សត្វស្វាដែលស្ងាប់ច្រើនក្នុងពេលមើលទូរទស្សន៍ ទំនងជាពួកគេមានលក្ខណៈស្រដៀងគ្នានឹងការស្ងាប់របស់ស្វាផ្សេងៗទឿតដែរ។ ដូច្នេះវាអាចជាអំណះអំណាងបញ្ជាក់ថា ការស្ងាបឆ្លងគ្នាបែបនេះត្រូវបានគេយល់ថាជាអារម្មណ៍យល់ចិត្តគ្នា។
បង្កើនលំហូរឈាមនិងបន្ថយភាពតានតឹងក្នុងខួរក្បាល
អ្នកស្រាវជ្រាវរកឃើញថា ការស្ងាបនឹងទៅបន្ថយភាពតានតឹងដល់ខួរក្បាលតាមរយៈការពង្រឹងភាពស្រាកស្រាន្តខាងផ្លូវអារម្មណ៍បានគ្រប់គ្រាន់។ ការស្ងាប់ក៏ដើរតួនាទីជាការរំញោចមួយរបស់ប្រព័ន្ធសរសៃប្រសាទដែរ គឺមានលក្ខណៈដូចគ្នានឹងជាតិកាហ្វេអ៊ីនដែលមានសមត្ថភាពបង្កើនលំហូរឈាមទៅខួរក្បាល។
បំបាត់ការឈឺត្រចៀក
ការឈឺចាប់ក្នុងត្រចៀក មិនស្រយលក្នុងត្រចៀក និងបញ្ហានៃការស្តាប់សម្លេងដែលបណ្តាលមកពីការប្រែប្រួលកម្ពស់ក្នុងយន្តហោះ និងជណ្តើរយន្ត ក៏អាចស្រួលបួលមកវិញតាមរយៈការស្ងាប់ដែរ។ តាមពិត អ្នកស្រាវជ្រាវនិយាយថា ការស្ងាប់គឺជាចំណាំងផ្លាតការពារមួយប្រភេទរបស់ត្រចៀកក្នុងពេលផ្លាស់ប្តូរកម្ពស់លឿន ឬបញ្ហាផ្សេងៗទៀត។ ការស្ងាប់មានប្រយោជន៍ក្នុងការសម្រួលសម្ពាធក្នុងត្រចៀកឲ្យនៅធម្មតាវិញ។
បង្កើនលំហូរអុកស៊ីសែនទៅខួរក្បាល
ការស្ងាប់នឹងទទួលបានអុកស៊ីសែនកាន់តែច្រើនទៅក្នុងខួរក្បាល។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) គ្រប់ពេលដែលអ្នកស្ងាប់ វានឹងផ្តល់អុកស៊ីសែនកាន់តែច្រើនទៅសួត និងជួយបំបាត់ការកើនឡើងឧស្ម័នកាបូនឌីអុកស៊ីតទៀតផង។ ហេតុដូច្នេះហើយ វានឹងបង្កើនអុកស៊ីសែនទៅខួរក្បាល៕