Join with Health.com.kh on Telegram

ផូស្វ័រជាសារធាតុចាំបាច់បំផុតមួយក៏ព្រោះរាល់ភ្នាសនៃកោសិកាក្នុងរាងកាយត្រូវបានបង្កើតឡើងដោយសារវា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ផូស្វ័រក៏ជាសារធាតុសំខាន់ដើម្បីផលិតថាមពលដែលសាច់ដុំអាចប្រើប្រាស់ផងដែរ។ ហើយកង្វះនៃជាតិផូស្វ័រអាចបណ្ដាលឱ្យកើតមានបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំងបញ្ហាឆ្អឹង សាច់ដុំ ខ្វះគ្រាប់ឈាមក្រហម ប្រព័ន្ធភាពស៊ាំចុះខ្សោយ និងសូម្បីតែបាត់បង់ចំណង់អាហារ។ ប៉ុន្តែកុំបារម្ភ! ការទទួលទានអាហារត្រឹមត្រូវអាចជួយផ្ដល់ជាតិផូស្វ័រត្រឹមត្រូវដល់រាងកាយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជាប្រភពធម្មជាតិនៃជាតិផូស្វ័រ ៖

១. គ្រាប់ល្ពៅ

ការទទួលទានគ្រាប់ល្ពៅត្រឹម ២៨ ក្រាមអាចផ្ដល់ឱ្យរាងកាយនូវជាតិផូស្វ័រចាំបាច់ប្រចាំថ្ងៃដល់ទៅ ៣៥ ភាគរយឯណោះ។ ក្រៅពីសារធាតុផូស្វ័រហើយនោះ គ្រាប់ល្ពៅក៏ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែសំខាន់ៗ រួមបញ្ចូលទាំងប្រូតេអ៊ីន ជាតិដែក និងវីតាមីន E ផងដែរ។

២. ឈីស

ការទទួលទានឈីសជួយផ្ដល់ឱ្យរាងកាយនូវសារធាតុផូស្វ័រគ្រប់គ្រាន់។ ហើយឈីសក៏ជាប្រភពដ៏ល្អនៃជាតិរ៉ែ ប្រូតេអ៊ីន និងកាល់ស្យូមដែលរាងកាយត្រូវការចាំបាច់។

៣. ត្រី

ត្រីដែលជាប្រភពដ៏ប្រសើរនៃជាតិផូស្វ័រ គឺត្រីសម្បូរខ្លាញ់សាលម៉ុន។ ត្រឹម ៨៥ ក្រាមនៃត្រីសាលម៉ុនអាចផ្ដល់ឱ្យរាងកាយនូវសារធាតុផូស្វ័រដែលរាងកាយត្រូវការប្រចាំថ្ងៃដល់ទៅ ៣២ភាគរយ។ ត្រីសម្បូរខ្លាញ់ក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្កាដែលល្អសម្រាប់សុខភាពសសៃឈាមបេះដូងគួរឱ្យកត់សម្គាល់។

៤. គ្រាប់ធញ្ញជាតិ

ត្រឹម ២៨ ក្រាមនៃគ្រាប់ធញ្ញជាតិអាចផ្ដល់នូវសារធាតុផូស្វ័រដែលរាងកាយត្រូវការប្រចាំថ្ងៃដល់ទៅ ២០ ភាគរយឯណោះ។

៥. សាច់

ត្រឹម ៨៥ ក្រាមនៃសាច់ជ្រូកអាចផ្ដល់ឱ្យរាងកាយនូវសារធាតុផូស្វ័រចាំបាច់ប្រចាំថ្ងៃដល់ទៅ ២៦ ភាគរយ។ ចំណែកឯការទទួលទានសាច់គោ ៨៥ ក្រាមអាចផ្ដល់ឱ្យរាងកាយនូវសារធាតុផូស្វ័រចាំបាច់ ២៤ ភាគរយ។ ទោះជាយ៉ាងណាចូរជ្រើសរើសទទួលទានសាច់គ្មានខ្លាញ់។

៦. សណ្ដែក

ក្រៅពីជាប្រភពដ័ល្អនៃប្រូតេអ៊ីនហើយនោះ សណ្ដែកក៏មានផ្ទុកសម្បូរទៅដោយជាតិផូស្វ័រដែលរាងកាយត្រូវការចាំបាច់ផងដែរ៕