ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកម្តាយគួរតែពិសារ ដើម្បីសុខភាពកូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកម្តាយគួរតែញ៉ាំពពួកស៊ុត ព្រោះក្នុងនោះមានផ្ទុកប្រូតេអ៊ីន ដោយអាចជំនួយដល់ការចងចាំរបស់កូនបាន។ ដូចនេះ កូននឹងឆ្លាតខ្លាំង ដោយមានខួរក្បាលដែលអ្នកដទៃមិនបានតែម្តង។
- ស្រូវសាលីក៏ល្អចំពោះកូនក្នុងផ្ទៃដែរ ព្រោះក្នុងនោះសម្បូរទៅដោយសារធាតុជាច្រើនដែលអាចជំនួយដល់ខួរក្បាលរបស់កូន ថែមទាំងអាចធ្វើឲ្យកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ដូចនេះ អ្នកម្តាយអាចបរិភោគជាអាហារពេលព្រឹកបាន។
- នៅក្នុងទឹកដោះគោ មានផ្ទុកសារធាតុ៨យ៉ាងដែលរាងកាយត្រូវការ ដោយអាចជួយឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អ ថែមទាំងអាចជំនួយដល់ខួរក្បាលរបស់កូនបាន។
- នៅក្នុងការ៉ុត មានផ្ទុកវីតាមីនអេ ព្រមទាំងសារធាតុផ្សេងទៀត ដែលធ្វើឲ្យភ្នែកកូនលូតលាស់បានល្អ ព្រមទាំងខួរក្បាលផងដែរ។ ដូចនេះ អ្នកម្តាយអាចពិសារដើម្បីសុខភាពរបស់កូនបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)