ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីធ្វើឲ្យកូនបែងចែកបានច្បាស់ឆ្វេង ឬស្តាំ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែបង្រៀនកូនម្ខាងមុនសិន ដោយមិនគួរបង្រៀនទាំងសងខាងឡើយ។ បើអ្នកបង្រៀនកូនពីខាងស្តាំ អ្នកគួរតែឲ្យកូនប្រើដៃស្តាំជានិច្ច។ នៅពេលដែលកូនប្រើធ្លាប់ដៃស្តាំ នោះកូននឹងដឹងថា ម្ខាងទៀតគឺឆ្វេងហើយ មិនងាយច្រលំឡើយ។
- អ្នកក៏អាចដៅសញ្ញាលើស្បែកជើងកូនដែរ។ បើអ្នកដៅខាងស្តាំ នោះខាងឆ្វេងអ្នកមិនគួរដៅឡើយ ព្រោះអាចធ្វើឲ្យកូនច្រលំ។ នៅពេលដែលកូនឃើញសញ្ញានោះយូរ កូននឹងអាចចងចាំ និងស្គាល់ច្បាស់ពីខាងស្តាំ ឬឆ្វេងបាន។
- អ្នកក៏អាចបិទក្រដាសលើដៃស្តាំកូនដែរ ព្រោះនៅពេលដែលគេមើលឃើញយូរ នោះគេនឹងអាចបែងចែកស្តាំ និងឆ្វេងបានយ៉ាងល្អ មិនងាយច្រលំនោះឡើយ។
- មិនថាអ្នកទៅណាទេ ឲ្យតែមានកូនទៅជាមួយ នៅពេលដែលអ្នកត្រូវការបត់ទៅស្តាំ ឬឆ្វេង អ្នកគួរតែសួរគេថា ខាងនោះជាខាងអ្វី។ ការហ្វឹកហាត់បែបនេះយូរ កូននឹងចាំបានច្បាស់ថាឆ្វេង ឬស្តាំ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)