តើអ្នកកំពុងតែព្យាយាមានផ្ទៃពោះ ហើយមិនទទួលបានជោគជ័យដែរទេ? ការញ៉ាំអាហារសម្បូរជីវជាតិអាចជួយអ្នកទទួលបានប្រព័ន្ធប្រដាប់បន្តពូជមានសុខភាពល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីអាហារមួយចំនួនដែលផ្ទុកទៅដោយជាតិរ៉ែ និងវីតាមីនសំខាន់ៗសម្រាប់ជំរុញដល់សុខភាពរបស់មេជីវិតញី និងបង្កើនឱកាសកាន់តែច្រើនក្នុងការមានផ្ទៃពោះទៀត។
សណ្តែក
ជាតិដែកគឺជាសារធាតុដ៏សំខាន់សម្រាប់សុខភាពមេជីវិតញី ហើយកាលណាកង្វះជីវជាតិមួយនេះ គឺអាចមានផលអវិជ្ជមានដល់ការជ្រុះអូវ៉ុលដែរ។ សណ្តែកសម្បូរទៅដោយជាតិដែក ដូច្នេះវានឹងមានផលល្អច្រើនដល់មេជីវិតញី។ ចូរប្រាកដថា អ្នកបានញ៉ាំសណ្តែកយ៉ាងហោចណាស់មួយចានជារៀងរាល់ថ្ងៃ។
ចេក
ការកង្វះវីតាមីន B6 អាចនាំឲ្យមេជីវិតញីខ្សោយ និងមករដូវមិនទៀងទាត់ទៀត។ ដូច្នេះការញ៉ាំចេកពីរផ្លែក្នុងមួយថ្ងៃអាចជួយបង្កើនចំនួនវីតាមីន B6 បាន។ វីតាមីនមួយនេះក៏ជួយពង្រឹងដល់ភ្នាសកម្រាលក្នុងស្បូន ដើម្បីកាត់បន្ថយឱកាសនៃការរលូតកូនទៀត។
ស៊ុត
ប្រូតេអ៊ីនគឺជាសារធាតុបង្កើតសរីរាង្គសម្រាប់មេជីវិតញីដ៏មានសុខភាពល្អ ហើយវាក៏អាចជំរុញឲ្យស្រ្តីឆាប់មានផ្ទៃពោះបានដែរ។ ដូច្នេះ ចូរប្រាកដថា អ្នកបានញ៉ាំស៊ុតច្រើនហើយ។ ស៊ុតក៏មានវីតាមីន D ដែលជួយឲ្យវដ្តរដូវកាន់តែទៀងទាត់ដែរ។
ត្រី
ត្រីដូចជាសាលម៉ុន និងធូណាគឺមានប្រយោជន៍ច្រើនណាស់សម្រាប់ស្រ្តីដែលកំពុងតែព្យាយាមមានផ្ទៃពោះ ព្រោះត្រីទាំងនេះសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី សម្រាប់ជួយឲ្យមេជីវិតញីកាន់តែមានគុណភាព។ វាក៏មានសារធាតុប្រឆាំងនឹងការរលាក ដែលមានប្រយោជន៍ក្នុងការដោះស្រាយបញ្ហាជំងឺរលាកផ្សេងទៀតដែរ។
ផ្លែប័រ
យកល្អគួរតែញ៉ាំវីតាមីន D ឲ្យបានគ្រប់គ្រាន់។ តាមការសិក្សាបង្ហាញថា វីតាមីនមួយនេះជួយធ្វើឲ្យរដូវមកទៀងទាត់ ព្រមទាំងបង្កើនឱកាសនៃការមានផ្ទៃពោះផងដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ផ្លែប័រគឺជាប្រភពដ៏អស្ចារ្យមួយរបស់វីតាមីន D នេះហើយ៕