ស្លឹកជីអង្គាមដើរតួនាទីជាសារធាតុផ្តល់ភាពស្រស់ស្រាយដល់ស្បែកមុខ និងជំរុញដល់ការផ្តល់ភាពត្រជាក់តែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អត្ថប្រយោជន៍បែបនេះនឹងួជយព្យាបាលបញ្ហាស្បែកមុខ និងពង្រឹងដល់ភាពភ្លឺថ្លារបស់ស្បែកថែមទៀត។
គ្រឿងផ្សំ
- ស្លឹកជីអង្គាម ៤ ៥សន្លឹក
- ម្សៅទឹកដោះគោ ៣ស្លាបព្រាបាយ
- ទឹកឃ្មុំកន្លះស្លាបព្រាបាយ
- ត្រសក់ ១ភាគបួន
ការណែនាំ
- កិនគ្រឿងផ្សំទាំងអស់ចូលគ្នា
- លាងមុខឲ្យស្អាតសិន
- បន្ទាប់មកលាបគ្រឿងផ្សំដែលកិនរួចនៅលើមុខ
- ទុកវាឲ្យស្ងួត
- ជាចុងក្រោយអ្នកអាចយកកន្សែងសើមដើម្បីជូតជម្រះវាបានហើយ
អត្ថប្រយោជន៍របស់ជីអង្គាម
- បំបាត់ភាពស្ងួតរបស់ស្បែកតាមរយៈការរក្សាសំណើម
- ដើរតួនាទីជាការព្យាបាលជំងឺមុនយ៉ាងអស្ចារ្យ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជួយបំបាត់បញ្ហារលាកស្បែក៕