អស់រយៈពេលច្រើនឆ្នាំហើយដែល ផ្សិតត្រូវបានគេប្រើប្រាស់សម្រាប់ការចម្អិនអាហារ និងឱសថ។ បើសិនជាអ្នកកំពុងតែស្វែងរកអាហារមានរស់ជាតិឆ្ងាញ់ និងផ្តល់សុខភាពនោះ ចូរជ្រើសរើសការញ៉ាំផ្សិតទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អង់ទីអុកស៊ីដង់
ផ្សិតក៏មានអង់ទីអុកស៊ីដង់ដូចបន្លែផ្សេងៗដែរ ដែលអាចជួយការពារកោសិការាងកាយពីការខូចខាតដោយសាររ៉ាឌីកាលសេរី។ រ៉ាឌីកាលសេរីត្រូវបានគេស្គាល់ថាជាមូលហេតុនាំឲ្យមានជំងឺភ្លេចភ្លាំងពេលចាស់ជរា មហារីក ជំងឺបេះដូង និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។
ជំងឺកង្វះគ្រាប់ឈាម
ផ្សិតជាប្រភពដ៏អស្ចារ្យមួយនៃជាតិដែក ដូច្នេះវានឹងធ្វើឲ្យមនុស្សមានសុខភាពល្អតាមរយៈការជំរុញដល់ការបង្កើតគ្រាប់ឈាមក្រហម។
សុខភាពឆ្អឹង
ឆ្អឹងក៏សម្បូរជាតិកាលស្យូមសម្រាប់ជួយឲ្យឆ្អឹងរឹងមាំ និងមានសុខភាពល្អដែរ។ ការញ៉ាំរបបអាហារមានជាតិកាលស្យូមទៀងទាត់អាចកាត់បន្ថយការកើតជំងឺពុកឆ្អឹងបានយ៉ាងល្អ។ វាក៏ជួយបន្ថយការឈឺសន្លាក់ និងជំងឺទាក់ទងនឹងឆ្អឹងផ្សេងៗទៀតដែរ។
ជំងឺមហារីកសុដន់និងក្រពេញប្រូស្តាត
ផ្សិតមានប្រសិទ្ធភាពបំផុតក្នុងការបង្ការជំងឺមហារីកក្រពេញប្រូស្តាត និងសុដន់។ នេះដោយសារតែវាមានសារធាតុ Beta-Glucans និង Conjugated Linoleic Acid ដែលវាទាំងពីរនេះសុទ្ធតែមានប្រសិទ្ធភាពប្រឆាំងនឹងមហារីកទាំងអស់។
កូឡេស្តេរ៉ុល
ផ្សិតផ្តល់ជាប្រូតេអ៊ីនយ៉ាងច្រើន ដែលគ្មានជាតិខ្លាញ់ ឬកូឡេស្តេរ៉ុលទេ ព្រមទាំងមានកាបូអ៊ីដ្រាតទាបបំផុត។ ជាតិសរសៃ និងអង់ស៊ីមក្នុងផ្សិតនឹងជួយបញ្ចុះកូឡេស្តេរ៉ុលបានថែមទៀត។
គ្រប់គ្រងជំងឺទឹកនោមផ្អែម
ផ្សិតត្រូវបានគេចាត់ទុកថាជាអាហារដ៏ល្អមួយសម្រាប់គ្រប់គ្រងជំងឺទឹកនោមផ្អែម ព្រោះវាមានអង់ស៊ីមធម្មជាតិជាច្រើនដែលអាចរំលាយជាតិអាមីដុង និងជាតិស្ករទៅជាអាហារផ្សេងទៀតបាន។
ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
ផ្សិតមានសារធាតុ Polysaccharide ជាពិសេស Alpha និង Beta Glucan ដែលជាច្រវាក់វែងៗដែលមានប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំមនុស្សយើង។
ពង្រឹងដល់ការបឺតស្រូបជីវជាតិ
ការញ៉ាំផ្សិតទំនងជាជួយពង្រឹងដល់ការបឺតស្រូបជីវជាតិទៅក្នុងរាងកាយកាន់តែល្អ។
បង្កើនចំនួនវីតាមីន D
ផ្សិតត្រូវបានគេស្គាល់ថា ជាបន្លែដែលមានវីតាមីនដ៏សំខាន់មួយនេះ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាមិនខុសគ្នានឹងមនុស្សយើងឡើយ ផ្សិតនឹងផលិតជាវីតាមីន D នៅពេលវាប៉ះពាល់នឹងពន្លឺព្រះអាទិត្យ៕