ការរីកធំរបស់ក្រពេញប្រូស្តាតគឺជាជំងឺមួយដែលកើតមានជាញឹកញាប់បំផុតលើបុរសវ័យចំណាស់។ ជំងឺប្រភេទនេះតែងតែធ្វើអោយប៉ះពាល់ដល់ការនោមរបស់អ្នកជំងឺតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនមិនបានព្យាបាលទេ វានឹងបណ្តាលអោយស្ទះទឹកនោមជិត នោមមិនកើត មានបញ្ហាដល់ប្លោកនោម និងតម្រងនោមទៀត។
ផលវិបាករបស់ជំងឺនេះមានដូចជា៖
មិនអាចនោមបានភ្លាមៗ
អ្នកប្រហែលជាត្រូវការដាក់សុងទឹកនោមហើយក្នុងករណីដែលនោមមិនចេញបែបនេះ។ បុរសខ្លះអាចនឹងត្រូវធ្វើការវះកាត់ដើម្បីបំបាត់ការទល់នោមនេះទៀតផង។
ការបង្ករោគនៅផ្លូវទឹកមូត្រ
ការដែលមិនអាចនោមបានអស់ ឬសល់ទឹកនោមច្រើនក្នុងប្លោកនោមអាចប្រឈមកាន់តែខ្លាំងនឹងការបង្ករោគនៅផ្លូវទឹកមូត្រ។ បើសិនជាជំងឺនេះឧស្សាហ៍កើត អ្នកប្រហែលជាត្រូវការវះកាត់ក្រពេញប្រូស្តាតចោលដែរ។
គ្រួសនៅប្លោកនោម
គ្រួសទាំងនេះជាទូទៅបណ្តាលមកពីការដែលមិនអាចបញ្ចេញទឹកនោមអោយអស់ពីប្លោកនោម។ ជំងឺនេះក៏អាចបណ្តាលអោយឆ្លងរោគ, រលាកប្លោកនោម, ឈាមក្នុងទឹកនោម និងស្ទះលំហូរទឹកនោមបាន។
ខូចប្លោកនោម
ប្លោកនោមដែលមិនអាចបញ្ចេញទឹកនោមអស់អាចនឹងយឺតខ្លួន និងខ្សោយបាន។ កាលណាជំងឺរីកក្រពេញប្រូស្តាតកើតឡើងរយៈពេលយូរ វានឹងធ្វើអោយជញ្ជាំងសាច់ដុំរបស់ប្លោកនោមមិនអាចកន្រ្តាក់បានល្អទេ ហើយក៏កាន់តែពិបាកបញ្ចេញទឹកនោមអោយអស់ដែរ។
ខូចតម្រងនោម
សម្ពាធក្នុងប្លោកនោមដែលកើតចេញពីការទល់នោមអាចនឹងបង្កអោយខូចតម្រងនោមដោយផ្ទាល់ ឬបង្ករោគនៅប្លោកនោមរហូតដល់តម្រងនោមថែមទៀត។
បុរសដែលមានបញ្ហារីកធំរបស់ក្រពេញប្រូស្តាតភាគច្រើនមិនមានផលវិបាកអស់ទាំងនេះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការទល់នោមស្រួចស្រាវ និងខូចតម្រងនោមអាចជាការគម្រាមគំហែងដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការរីកធំរបស់ក្រពេញប្រូស្តាតដូចជាមិនមានអ្វីប៉ះពាល់ដល់ការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតឡើយ៕