កម្រិតអាំងស៊ុយលីនត្រឹមត្រូវ គឺចាំបាច់ណាស់មិនថាអ្នកកំពុងព្យាយាមរក្សាកម្រិតសម្ពាធឈាមប្រក្រតី ឬចង់ស្រកទម្ងន់ដែលលើសឆាប់រហ័សឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នោះក៏ព្រោះតែកម្រិតអាំងស៊ុយលីនខ្ពស់ពេកគ្រប់ពេកអាចបង្កបញ្ហារាងកាយធន់នឹងអាំងស៊ុយលីន។ ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺការកើនឡើងនូវកម្រិតអាំងស៊ុយលីនក្នុងឈាមអាចធ្វើឱ្យកោសិកាលែងសូវប្រតិកម្មតបនឹងវាដែលនាំជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភជាច្រើន រួមទាំងជំងឺទឹកនោមផ្អែម ការឡើងរឹងនៃសសៃឈាម សម្ពាធឈាមឡើងខ្ពស់ និង ខ្លាញ់រុំថ្លើមជាដើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះបញ្ចុះអាំងស៊ុយលីនដោយមិនបាច់ប្រើថ្នាំ ៖

១. ទទួលទានទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាបាយក្នុងទឹកធម្មតា ១ កែវ។ កូរឱ្យសព្វសឹមទទួលទានរយៈពេល ៣០ នាទីមុនពេលបាយដើម្បីបញ្ចុះកម្រិតអាំងស៊ុយលីន។

២. ទទួលទានអាហារមានជាតិកាបូអ៊ីដ្រាតទាប

ប្រសិនបើអ្នកងាយនឹងឡើងកម្រិតអាំងស៊ុយលីនខ្ពស់ ចូរកាត់បន្ថយការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត។ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាអ្នកដែលទទួលទានអាហារមានជាតិកាបូអ៊ីដ្រាតទាបអាចជួយបង្កើនភាពប្រែប្រួលនៃអាំងស៊ុយលីនគួរឱ្យកត់សម្គាល់ដោយកោសិកាប្រតិកម្មតបកាន់តែប្រសើរទៅនឹងអាំងស៊ុយលីន។

៣. ទទួលទានអាហារមានផ្ទុកជាតិសសៃខ្ពស់

ខណៈពេលកម្រិតការទទួលទានកាបូអ៊ីដ្រាត អ្នកគួរបង្កើនការទទួលទានជាតិសសៃឱ្យបានច្រើនជាប្រចាំ។ អ្នកជំនាញជាច្រើននិយាយថារបបអាហារមានផ្ទុកជាតិសសៃខ្ពស់មានប្រយោជន៍ណាស់ ពិសេសសម្រាប់អ្នកដែលចង់បញ្ចុះកម្រិតអាំងស៊ុយលីនពីក្នុងរាងកាយ។ ជាតិសសៃជួយពន្យឺតការបញ្ចេញជាតិស្ករក្នុងឈាម។

៤. កាត់បន្ថយការទទួលទានអាហារ ឬភេសជ្ជៈផ្អែមនិងស្ករ

ការទទួលទានអាហារនិងភេសជ្ជៈផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់ គឺមិនល្អសោះឡើយចំពោះសុខភាំព រួមបញ្ចូលទាំងបញ្ហារក្សាកម្រិតអាំងស៊ុយលីនត្រឹមត្រូវ។ អាំងស៊ុយលីនត្រូវកើនឡើងដូច្នេះទើបកោសិកាអាចស្រូបយកនូវជាតិស្ករ។ ប៉ុន្តែក៏ព្រោះតែកោសិកាមិនប្រតិកម្មតបនឹងអាំងស៊ុយលីននោះបរិមាណនៃអាំងស៊ុយលីនត្រូវកើនខ្ពស់ឡើងៗក្នុងឈាម។

៥. ធ្វើលំហាត់ប្រាណទៀងទាត់

ការធ្វើលំហាត់ប្រាណជួយកោសិកាឱ្យឆ្លើយតប ឬមានប្រតិកម្មកាន់តែប្រសើរនឹងអាំងស៊ុយលីនដូច្នេះកម្រិតនៃអាំងស៊ុយលីក្នុងឈាមត្រូវថយចុះគួរឱ្យកត់សម្គាល់។

ប្រយ័ត្ន! ប្រសិនបើកម្រិតនៃអាំងស៊ុយលីនរបស់អ្នកឡើងខ្ពស់ជាប្រចាំ ហើយអមមកជាមួយនូវអាការៈមួយចំនួនទៀតដូចជាជ្រុះសក់ ពណ៌ស្បែកប្រែប្រួល មុន ហើមកជើង ឡើងទម្ងន់ខុសប្រក្រតី និងសម្ពាធឈាមឡើងខ្ពស់នោះចូរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញភ្លាម៕