ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការទប់ទល់នឹងការចេញឈាមក្នុងពេលរួមភេទក្នុងដំណាក់កាលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនជាពេលដែលអ្នករួមភេទក្នុងដំណាក់កាលមានផ្ទៃពោះ ហើយចេញឈាមមិនសូវច្រើន ថែមទាំងមិនកើតមានអាការៈឈឺចុកចាប់ អ្នកគួរតែប្រយ័ត្នពីបញ្ហាអនាម័យ ហើយរងចាំសង្កេតប៉ុន្មានថ្ងៃបន្ទាប់។ បើមិនមានអាការៈចម្លែកអ្វីកើតឡើងទេ នោះសុខភាពអ្នកមិនមានបញ្ហាឡើយ។ ប៉ុន្តែបើចេញឈាមក្នុងរយៈពេលវែង ហើយចេញឈាមច្រើន អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះបើទុកទៀត អាចកើតមានគ្រោះថ្នាក់រវាងម្តាយ និងកូនក្នុងផ្ទៃបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ដោយមិនគួររួមភេទផ្តេសផ្តាស ធ្វើឲ្យកើតមានគ្រោះថ្នាក់ដោយមិនដឹងខ្លួននោះឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)