ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកមិនគួរពរកូនពេលដែលគេទើបតែកើត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលកូនទើបតែកើតបានប៉ុន្មានខែដំបូង អ្នកមិនគួរឆាប់ពរកូនឡើងមកទេ ព្រោះឆ្អឹងកកូនមិនទាន់រឹងមាំឡើយ ដោយនៅទន់នៅឡើយ។ នៅពេលដែលអ្នកពរកូនមិនប្រយ័ត្ន នោះនឹងអាចធ្វើឲ្យករបស់កូនងាយរបួសខ្លាំងណាស់។ ប៉ុន្តែប្រសិនជាអ្នកចង់ពរ អ្នកគួរតែប្រយ័ត្នដោយទប់កកូនឲ្យជាប់ រួមទាំងទប់ចង្កេះផងដែរ។ បើអ្នកមិនប្រយ័ត្ន នោះអ្នកនឹងអាចធ្វើឲ្យកូនប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ជាពិសេស ពេលដែលកូនគេងក្នុងរទេះរុញ អ្នកគួរតែដាក់កូនគេងឲ្យត្រង់ មិនគួរឲ្យកូនផ្កាប់មុខគេងមុខរទេះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងកូនយ៉ាងងាយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការពរ ទើបធ្វើឲ្យកូនលូតលាស់បានល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)