ជំងឺមហារីកគឺជាជំងឺមួយប្រភេទដែលមានការលូតលាស់កោសិកាមិនធម្មតា ដែលអាចជ្រៀតជ្រែកទៅកាន់ផ្នែកផ្សេងៗរបស់រាងកាយបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលដុំសាច់មហារីកកាច់អាចរាលដាលទៅកន្លែងផ្សេងដូចជា សួត ថ្លើម ឬក្រពេញប្រូស្តាតនោះ ក៏មានដុំសាច់ខ្លះស្លូតដែរ។ មានន័យថា មហារីកមិនមែនសុទ្ធតែទាក់ទងនឹងដុំសាច់ទាំងអស់នោះទេ ព្រោះដុំសាច់ខ្លះដែលស្លូតគឺមិនការបង្កបញ្ហាលើកន្លែងផ្សេងបានឡើយ។
រោគសញ្ញារបស់ជំងឺមហារីកគួរតែចងចាំដូចខាងក្រោមនេះ៖
- មានដុំសាច់ដែលរឹង ក្រាសក្នុងសុដន់
- ហូរឈាម ឬទឹករំអិលមិនធម្មតា
- មានបញ្ហាកង្វះគ្រាប់ឈាមដោយមិនដឹងមូលហេតុ
- មានការប្រែប្រួលសភាពប្រជ្រុយ ឬឬស
- ផ្លាស់ប្តូរទម្លាប់បន្ទោបបង់
- ស្រកទម្ងន់ភ្លាមៗ
- មានដំបៅដែលមិនព្រមជា
- ក្រពះមិនកិន និងពិបាកលេបអាហារ
- ក្អកជាប់ ឬមានសម្លេងស្អក
តាមសមាគមន៍ជំងឺមហារីកអាមេរិកបានធ្វើការប៉ាន់ស្មានថា វានឹងមានករណីជំងឺមហារីកថ្មីប្រមាណ ១៦៥៨៣៧០ និងអ្នកស្លាប់ដោយសារជំងឺមហារីកចំនួន ៥៨៩៤៣០នាក់ នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៥។ ជាមួយនឹងព័ត៌មានមួយនេះ យកល្អយើងគួរតែស្វែងរកមធ្យោបាយដើម្បីបង្ការមហារីកនេះទៅ។
ផ្លែឈើ និងបន្លែគឺជាអាហារដែលអាចជួយប្រឆាំងនឹងមហារីកបាន។ ព្រោះវាជាប្រភពដ៏អស្ចារ្យមួយនៃជីវជាតិដែលអាចពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំ និងការពារកោសិកាធម្មតាបាន។ បន្លែ និងផ្លែឈើផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើនដូចជា វីតាមីន C, E, Beta-carotene និង Selenium ដែលនាំឲ្យកោសិកាក្នុងរាងកាយកាន់តែមានមុខងារល្អបំផុត។ ការញ៉ាំបន្លែដែលមានសារធាតុ Carotenoids ដូចជាការ៉ុត សុទ្ធតែអាចបន្ថយការប្រឈមនឹងជំងឺមហារីកមាត់ បំពង់ក បំពង់សម្លេង និងសួតបាន។ ប្រូខូលី ស្ពៃស្ពីណាច និងសណ្តែកគឺមានជាតិអាមីដុងទាប ដូច្នេះក៏អាចបន្ថយការប្រឈមនឹងជំងឺមហារីកក្រពះ និងបំពង់លើក្រពះដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចំពោះអាហារសម្បូរសារធាតុ Lycopene ដែលមានក្នុងប៉េងប៉ោះ ឪឡឹក និងត្របែកក៏អាចបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតដែរ៕