ការរីករបស់បេះដូងអាចបង្កឡើងដោយមូលហេតុច្រើន តែរឿងដែលកើតឡើងញឹកញាប់នោះគឺ ការលើសសម្ពាធឈាម ឬជំងឺបេះដូងសរសៃឈាមតែម្តង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ វាក៏បង្កឡើងដោយការបង្ករោគដោយវីឬុស ប្រើបេះដូងមិនធម្មតា ជំងឺតម្រងនោម ប្រើថ្នាំកូកាអ៊ីន ផឹកគ្រឿងស្រវឹង និងផ្ទុកមេរោគអេដស៍ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមានវិធីព្យាបាលដោយខ្លួនឯងមួយចំនួនដែលអ្នកជំងឺបេះដូងរីកអាចធ្វើបានដែរ។
រមៀត
អ្វីដែលធ្វើឲ្យរមៀងមានប្រយោជន៍ចំពោះការរីកបេះដូងនោះគឺសារធាតុ Curcumin តែម្តង ដែលវាមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក និងមានប្រយោជន៍បំផុតបើសិនជាមូលហេតុរបស់វាជាការបង្ករោគតែម្តង។ ការស្រាវជ្រាវបង្ហាញថា គ្រឿងផ្សំធ្វើម្ហូបមួយនេះប្រហែលជាជួយបន្ថយការប្រឈមនឹងជំងឺបញ្ហាខ្សោយបេះដូងដោយសារបេះដូងរីកធំផង។
ទឹកឃ្មុំ
សូមអរគុណចំពោះសារធាតុអង់ទីអុកស៊ីដង់ និងសមាសភាពប្រឆាំងនឹងមេរោគរបស់ទឹកឃ្មុំតែម្តង ក្នុងការជួយដោះស្រាយបញ្ហាបេះដូងរីក។ វាត្រូវបានគេទទួលស្គាល់ថាជួយទ្រទ្រងដល់សុខភាពបេះដូង ព្រមទាំងរបត់ឈាមរត់ផងដែរ ដូច្នេះក៏អាចកាត់បន្ថយការខំប្រឹងធ្វើការខ្លាំងរបស់បេះដូងទៀត។
អាហារសម្បូរវីតាមីន E
អ្នកប្រហែលជាធ្លាប់អានអត្ថបទជាច្រើនដែលថា វីតាមីន E មានប្រយោជន៍ចំពោះស្បែកហើយ។ ពិតណាស់ជីវជាតិមួយនេះក៏ល្អបំផុតសម្រាប់ប្រព័ន្ធបេះដូងសរសៃឈាមដែរ ជាពិសេសអ្នកមានបញ្ហាបេះដូងរីកតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប្រភពដ៏ល្អមួយចំនួនរបស់វីតាមីន E នេះដែរគឺ តៅហ៊ូ ស្ពៃស្ពីណាច ប្រូខូលី គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ ត្រី និងផ្លែបឺរ៕