អាថ៌កំបាំងក្នុងការសម្រកទម្ងន់មិនគ្រាន់តែនិយាយអំពីរបបអាហារដ៏ត្រឹមត្រូវ និងការហាត់ប្រាណនោះទេ តែវាក៏និយាយអំពីអ្វីដែលអ្នកផឹកដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទឹកផ្លែឈើ ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈកំប៉ុងអាចនឹងមានជាតិស្ករ និងការប៉ូអ៊ីដ្រាតដែលអាចរំខានដល់គម្រោងសម្រកទម្ងន់អ្នកបាន។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីភេសជ្ជៈមួយចំនួនដែលអាចមានសមត្ថភាពសម្រកទម្ងន់បានយ៉ាងល្អ។
កាហ្វេ
កាហ្វេត្រូវបានគេចាត់ទុកថាជាភេសជ្ជៈប៉ូវកម្លាំងធម្មជាតិដ៏ល្អឥតខ្ចោះមួយ។ ការសិក្សាបានបង្ហាញថា ការញ៉ាំកាហ្វេពីរទៅបីពែងមុនពេលហាត់ប្រាណអាចជំរុញដល់ការហាត់ប្រាណកាន់តែយូរ។ នេះដោយសារតែវារំលាយជាតិខ្លាញ់កាន់តែច្រើន។
តែបៃតង
តែបៃតងគ្មានកាឡូរីទេ ដូច្នេះវាអាចជួយដល់ការរំលាយជាតិខ្លាញ់ និងសម្រកទម្ងន់បាន។ តាមការសិក្សាថ្មីមួយដែលដែលចុះផ្សាយក្នុងសារព័ត៌មាន American College of Nutrition បានឲ្យដឹងថា អ្នកដែលញ៉ាំតែបៃតង ៤ពែងជារៀងរាល់ថ្ងៃរយៈពេល ២ខែ គឺអាចស្រកទម្ងន់ជាមធ្យម ចាប់ពី ២,៧គីឡូក្រាមឡើងទៅ។ អ្នកគួរតែជ្រើសរើសយកតែណាដែលស្រស់ និងញ៉ាំវាតិចៗពេលក្តៅៗ។
ទឹកកក
ភេសជ្ជៈដែលត្រជាក់នឹងជំរុញរាងកាយបង្កើនថាមពលកាន់តែច្រើនដើម្បីថែរក្សាសីតុណ្ហភាពក្នុងរាងកាយឲ្យនៅធម្មតា។ ការញ៉ាំទឹកកកក៏អាចធ្វើឲ្យរាងកាយស្រកជាតិខ្លាញ់បានយ៉ាងល្អដែរ។
ទឹកបន្លែ
ទឹកបន្លែគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីទទួលបានជីវជាតិ និងជាតិសរសៃដែលរាងកាយត្រូវការដើម្បីជំរុញដល់ការសម្រកទម្ងន់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកក៏អាចជ្រើសរើសយកទឹកបន្លែណាមួយដែលមានជាតិសូដ្យូមទាប ព្រោះវានឹងជួយឲ្យឆ្អែតបានយូរ៕