ការថប់អារម្មណ៍ ស្រ្តេស និងភាពភ័យខ្លាច ព្រមទាំងចំនួនអ័រម៉ូនភេទបុរសចុះទាបគឺជាមូលហេតុដ៏ញឹកញាប់មួយនៃអាការៈលិង្គមិនព្រមងើប។ ប៉ុន្តែតើអ្នកមានដឹងទេថា ការញ៉ាំថ្នាំមួយចំនួនជាទៀងទាត់ក៏អាចប៉ះពាល់ដល់លទ្ធភាពលិង្គឡើងរឹងដែរទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាថ្នាំមួយចំនួនតូចដែលអាចបង្កបញ្ហាលិង្គមិនព្រមឡើងរឹងបាន។
ថ្នាំ Statins
តើអ្នកកំពុងតែប្រើថ្នាំដើម្បីបញ្ចុះកូឡេស្តេរ៉ុលដែរទេ? មែនហើយ ថ្នាំប្រភេទ Statins មិនត្រឹមតែអាចបញ្ចុះកូឡេស្តេរ៉ុលទេ តែក៏បញ្ចុះអ័រម៉ូនភេទបុរសបានដែរ ដូច្នេះវានឹងប៉ះពាល់ដល់លទ្ធផលឡើងរឹងរបស់លិង្គបាន។
ថ្នាំបញ្ចុះទឹកនោម Diuretic, ថ្នាំបញ្ចុះសម្ពាធឈាម Beta និង Alpha Blockers
ថ្នាំទាំងនេះត្រូវបានចេញឲ្យប្រើប្រាស់សម្រាប់គ្រប់គ្រងសម្ពាធឈាម និងមានផលរំខានមួយគឺធ្វើឲ្យលិង្គមិនឡើងរឹងដែរ។ ថ្នាំ Alpha Blockers នឹងទៅកាត់បន្ថយការសំយោគ Nitric Oxide ក្នុងក្រពេញប្រូស្តាត និងសាច់រលោងរបស់លិង្គ ដែលជាហេតុបង្កជាលិង្គមិនព្រមឡើងរឹងបាន។ ដូច្នេះហើយ យកល្អគួរតែគ្រប់គ្រងសម្ពាធឈាមជាមួយនឹងរបបអាហារចៀសវាងការប្រើថ្នាំ។
ថ្នាំប្រឆាំងការបាក់ទឹកចិត្ត
ថ្នាំទាំងនេះច្រើនតែចេញឲ្យប្រើប្រាស់សម្រាប់ព្យាបាលការបាក់ទឹកចិត្ត ថប់អារម្មណ៍ មានបញ្ហាក្នុងការញ៉ាំអាហារ ឈឺចាប់រ៉ាំរ៉ៃ និងឈឺចាប់ក្នុងពេលមករដូវធ្ងន់ធ្ងរ។ ថ្នាំទាំងនេះត្រូវបានគេស្គាល់ថាមានឥទ្ធិពលទៅលើសារធាតុទប់ស្កាត់ ការបឺតស្រូបអ័រម៉ូន Serotonin ដែលនាំឲ្យលិង្គមិនព្រមងើបដែរ។
ថ្នាំព្យាបាលជំងឺផ្លូវចិត្ត
ថ្នាំនេះត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺឆ្គួត ជំងឺម្តងសប្បាយម្តងអស់សង្ឃឹម និងជំងឺផ្លូវចិត្តផ្សេងៗទៀត តែក៏បណ្តាលឲ្យលិង្គមិនព្រមងើបដែរ។ ថ្នាំទាំងនេះត្រូវបានគេស្គាល់ថាមានឥទ្ធិពលប្រឆាំនឹងកោសិកាទទួលដំណឹងជាច្រើនដូចជា Histamine Receptor, Dopamine Receptor, Cholinergic Receptor និង Alpha Adrenergic Receptor ដែលជាប់ទាក់ទងនឹងបញ្ហាលិង្គមិនព្រមងើបតែម្តង។
ថ្នាំប្រឆាំងការប្រកាច់
ថ្នាំទាំងនេះត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺឆ្គួតជ្រូក និងពេលខ្លះក៏ត្រូវបានណែនាំឲ្យប្រើលើករណីឈឺចាប់រ៉ាំរ៉ៃ និងឈឺក្បាលបែបប្រកាំងដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ថ្នាំតនេះមានទំនាក់ទំនងនឹងថយចុះអ័រម៉ូនភេទប្រុស និងបន្ថយចំណង់ផ្លូវភេទតែម្តង៕