ការភ័យខ្លាចក្នុងពេលមានផ្ទៃពោះអាចជារឿងមួយស្មុគស្មាញខ្លាំង និងជាបទពិសោធន៍ដ៏ពិបាកមួយ ជាពិសេសនៅពេលមានរោគសញ្ញាភ្លាមៗរបស់វាតែម្តងដូចជា ការចង្អោ អស់កម្លាំង និងទល់លាមក ដែលរឿងនេះក៏អាចបណ្តាលមកពីផ្លូវចិត្តផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្ថិតក្នុងពេលវេលាបែបនេះ វាពិតជារឿងមួយគួរភ័យខ្លាចមែនទែន។ ដូច្នេះខ្ញុំសូមបញ្ហានូវវិធីដោះស្រាយមួយចំនួនចំពោះការភ័យខ្លាចទាំងនេះដល់ស្រ្តីមានផ្ទៃពោះគ្រប់រូប។
ចៀសវាងការចំណាយពេលច្រើនស្រាវជ្រាវតាមអ៊ីនធើណេត
ស្រ្តីគ្រប់រូបដែលធ្លាប់ឆ្លងការភាពភ័យខ្លាចការមានផ្ទៃពោះនឹងប្រាប់អ្នកថា តើវាមានការភ័យខ្លាចខ្លាំងប៉ុណ្ណាហើយនៅពេលមានផ្ទៃពោះម្តងៗ។ ដូច្នេះអ្នកត្រូវតែចៀសឲ្យបាននូវការស្រាវជ្រាវតាម Google ក្នុងពេលនេះ និងព្យាយាមបន្លប់ខ្លួនឯងជាមួយនឹងសកម្មភាពផ្សេងៗវិញទៅ។
និយាយជាមួយនរណាម្នាក់ដែលអ្នកជឿទុកចិត្ត
ដើម្បីជួយដោះស្រាយបញ្ហាស្មុគស្មាញ និងថប់អារម្មណ៍នៅពេលវេលាមានផ្ទៃពោះ ចូរស្វែងមិត្តណាម្នាក់ដែលជាមនុស្សអាចទុកចិត្តបាន និងមិនស្តីបន្ទោសឲ្យអ្នក។
ស្វែងយល់នូវពេលវេលាដ៏ត្រឹមត្រូវដើម្បីធ្វើតេស្តរកការមានផ្ទៃពោះដោយខ្លួនឯង
បើសិនជាការមករដូវរបស់អ្នកយូរជាងធម្មតាពីរបីថ្ងៃ ការធ្វើតេស្តរកមានផ្ទៃពោះនៅពេលនេះក៏លឿនពេកដែរ។ ចូររងចាំមួយសប្តាហ៍សិនទៅក្នុងការបើសិនជាអ្នកចង់បានលទ្ធផលកាន់តែសុក្រិតជាងនេះ។ នេះដោយសារតែ នៅពេលមានផ្ទៃពោះ រាងកាយនឹងផលិតអ័រម៉ូន Human Chorionic Gonadotrophin (HCG) ដែលជាអ័រម៉ូនមានផ្ទៃពោះតែម្តង។ តេស្តរកមើលការមានផ្ទៃពោះដោយខ្លួនឯងមួយចំនួនមិនអាចរកឃើញ HCG នេះទេបើសិនជាវាមានចំនួនតិចពេក ជាពិសេសពេលដែលមានផ្ទៃពោះភ្លាមៗ។
ករណីលទ្ធផលវិជ្ជមាន
បើសិនជាអ្នករកឃើញថា ខ្លួនឯងមានផ្ទៃពោះនោះ ចូរផ្តល់ពេលវេលាដល់ខ្លួនឯងដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តដែលខ្លួនឯងនឹងមានក្នុងរយៈពេលច្រើនថ្ងៃខាងមុខ។ ក្រោយពីនេះ ចូរស្វែងយល់ថាអ្នកនឹងត្រូវធ្វើអ្វីបន្ទាប់ទៀត។ បើសិនជាអ្នកកំពុងតែចង់រំលូតវាចោលនោះ ចូរធ្វើការស្រាវជ្រាវមួយចំនួនជាមួយនឹងការជួយរបស់មិត្តដ៏ទុកចិត្តម្នាក់ និងស្វែងរកអ្នកជំនាញខាងរោគស្រ្តីដ៏ល្អម្នាក់ដើម្បីណែនាំអ្នកទៅ។
បង្ការភាពភ័យខ្លាចពេលមានផ្ទៃពោះលើកក្រោយ
ចូរពិគ្រោះជាមួយអ្នកជំនាញខាងរោគស្រ្តីដើម្បីពិភាក្សាលើរបៀបពន្យាកំណើតណាមួយដែលអាចជឿទុកចិត្តបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ក្រោយពីទទួលបានបទពិសោធន៍រួចហើយ ចូរប្រាកដថា អ្នកតែងតែប្រើស្រោមអនាម័យជានិច្ចដើម្បីបង្ការការមានផ្ទៃពោះដោយចៃដន្យទៀត៕