ការរីកធំរបស់ក្រពេញប្រូស្តា ឬ Benign Prostatic Hyperplasia (BPH) គឺជាជំងឺមួយដែលកើតមានជាញឹកញាប់លើបុរសវ័យចំណាស់ហើយវាក៏ជាហេតុធ្វើអោយរំខានដល់ការនោមផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាមិនបានព្យាបាលទេ ការរីកធំរបស់ក្រពេញនេះនឹងបណ្តាលអោយស្ទះលំហូរទឹកនោមដែលត្រូវចេញពីប្លោកនោម បង្កបញ្ហាដល់ប្លោកនោម ផ្លូវទឹកមូដ ឬតម្រងនោមថែមទៀត។
ដើម្បីគ្រប់គ្រងរោគសញ្ញានៃការរីកធំរបស់ប្លោកនោមអ្នកគួរតែសាកល្បងធ្វើរឿងដូចខាងក្រោមនេះ៖
- កាត់បន្ថយការញ៉ាំភេសជ្ជៈនៅពេលល្ងាច៖ ចូរមិនត្រូវផឹកភេសជ្ជៈអ្វីទាំងអស់រយៈពេលមួយម៉ោង ឬពីរម៉ោងមុនចូលដេកដើម្បីកុំអោយងើបនោមនៅពេលយប់។
- កាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង៖ ភេសជ្ជៈទាំងនេះនឹងធ្វើអោយរាងកាយផលិតទឹកនោមកាន់តែច្រើន, រលាកប្លោកនោម ហើយរោគសញ្ញាក៏កាន់តែធ្ងន់ជាងមុនថែមទៀតដែរ។
- បើមានអារម្មណ៍ចង់នោមត្រូវទៅនោមភ្លាម៖ ការរងចាំ ឬខំប្រឹងទុបទឹកនោមពេកពិតជាមិនល្អចំពោះសាច់ដុំប្លោកនោមទេ ហើយក៏អាចអោយខូចប្លោកនោមបានដែរ។
- កំណត់ពេលវេលាចូលបន្ទប់ទឹក៖ ចូរសាកល្បងនោមអោយបានទៀងទាត់ដូចជា ជារៀងរាល់រាល់ ៦ម៉ោងម្តង នៅពេលថ្ងៃ ព្រោះវាគឺជារឿងមួយមានប្រយោជន៍បំផុតបើសិនជាអ្នកមានបញ្ហានោមញឹកធ្ងន់ធ្ងរ និងមិនអាចទប់ទឹកនោមបាន។
- ញ៉ាំអាហារដែលផ្តល់សុខភាព៖ ភាពធាត់ជ្រុលតែងមានទំនាក់ទំនងនឹងការរីកធំរបស់ក្រពេញប្រូស្តាត។
- ត្រូវមានភាពសកម្ម៖ ការដែលធ្វើខ្លួនមិនសកម្មភាព ឬនៅតែមួយកន្លែង វាអាចនឹងធ្វើអោយចាល់ទឹកនោមបាន។ ទោះបីជាការហាត់ប្រាណបន្តិចបន្តួចក៏ដោយក៏វាអាចជួយបន្ថយបញ្ហាលើការនោមដែលបណ្តាលមកពីការរីកធំរបស់ប្លោកនោមដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ស្ថិតក្នុងស្ថានភាពកក់ក្តៅ៖ ការដែលរស់នៅក្នុងស្ថានភាពត្រជាក់អាចនឹងធ្វើអោយចាល់ទឹកនោម និងបង្កើនលទ្ធភាពនៃការចង់នោមខ្លាំងកាន់តែខ្ពស់៕